ព័ត៌មានជាតិ
ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ហក់ឡើងខ្លាំង កំពុងហូរចូលព្រែកជាច្រើន
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹង នៅថ្ងៃទី ១៥ ខែកញ្ញានេះថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងជាង ១ ម៉ែត្រ (១,៤១) និងបានហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម។

របាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមបញ្ជាក់ថា មួយថ្ងៃ១យប់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងកម្ពស់ ជិត១ម៉ែត្រកន្លះ ដោយស្ថានភាពកម្ពស់ទឹក បានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៩២ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកឡើង ១,៤១ម៉ែត្រ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក កំពង់សៀម២ កោះសូទិន១ និងស្រុកកងមាស៦។

យោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នឹងស្រកចុះវិញ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា