ព័ត៌មានជាតិ
ប្រជាកសិករដាំមៀនប៉ៃលិនផ្តើមប្រមូលផលជុំទី២ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ផលដំណាំមៀនប៉ៃលិន(តាង៉ែន)ក្រោយពីប្រជាកសិករប្រមូលផលជុំទី១ក្នុងអំឡុងខែសីហាកន្លងទៅ ប្រជាកសិកររួមនឹងឈ្មួញកណ្តាលត្រូវបានជាប់គាំងទីផ្សារក្នុងប្រទេសថៃ។ ហើយខណៈដែលកំពុងជាប់គាំងទីផ្សារនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតបានមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ សម្តេចទាំងទ្វេបានចេញសេចក្តីប្រកាសបន្ទាន់១ដើម្បីជួយទិញផ្លែមៀនពីប្រជាកសិករតាមបណ្តាខេត្តដែលប្រឈមពិសេសបាត់ដំបង ប៉ៃលិន ដែលជាប្រភពកំណើតដើមនៃផលដំណាំមួយនេះ ដោយសម្តេចទាំងទ្វេសម្រេចយកថវិកាផ្ទាល់ខ្លួនរួមនិងសប្បុរសមួយចំនួនផងដោយចុះទិញចាប់ពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា មានរយះពេល១៣ថ្ងៃ តាមរយៈលោកបណ្ឌិត ហ៊ីង ប៊ុនហៀង ជាអ្នកដឹកនាំក្រុមការងារក្នុងការចុះទិញ។

ដោយសាតែការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករពីសំណាក់សម្តេចទាំងទ្វេនេះហើយទើបប្រជាកសិករបានផលកម្រៃឡើងវិញដើម្បីសេដ្ឋកិច្ចគ្រួសារ និងបានដើមទុនថែទាំបន្តទៀតក្នុងការប្រមូលផលជុំទី២ដោយគ្មានការព្រួយបារម្ភរហូតដល់ការប្រមូលផលជុំទី២ទទួលបានផលល្អ។
ក្នុងដំណាក់កាលប្រមូលផលជុំទី២នេះប្រជាកសិករឈ្មោះ យ៉ឹម ប៊ុលៀង និងឈ្មោះ យ៉ឹម ប៊ុនធឿន អ្នកទាំងពីរស់នៅក្នុងភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានចម្ការមៀន២០០ហិកតាឋិតក្នុងស្រុកកំរៀងបានផ្តល់បទសម្ភាសន៍ឱ្យកម្ពុជាថ្មីដឹងកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាថា ចាប់ពីថ្ងៃទី១១ ខែកញ្ញា លោកទាំង២បានចុះប្រមូលផលជុំទី២ដោយប្រមូលផលដំណាក់កាលទី១បាន២២តោនបន្ទាប់ទៀតប្រមូលរហូតដល់ចប់រដូវកាលតែម្តងខណៈដែលការប្រមូលផលជុំទី១ក្នុង ខែសីហាបានលក់ឱ្យក្រុមការងារសម្តេចបាន៧៧៨តោន។

ពួកលោកបន្តថា ទិន្នផលដែលបានប្រមូលក្នុងជុំទី២នេះក៏លោកពុំសូវបារម្ភរឿងទីផ្សារនោះប៉ុន្មានទេអាចដោះស្រាយបានដោយខ្លួនឯងបន្តដោយចំួននខ្លះលក់បានក្នុងស្រុកហើយចំនួនខ្លះទៀតក៏ត្រៀមនិងនាំចូលទីផ្សារថៃខណៈដែលភាគីថៃបានឯកភាពក្នុងការអនុញាតឱ្យនាំចូលនាពេលកន្លងទៅថ្មីៗនេះប៉ុន្តែនៅចំណុច១ចំនួនខាងលោកមិនទាន់ទទួលយកបានហើយបន្តជជែកគ្នាបន្តទៀតនិងអាចសង្ឃឹមក្នុងការឯកភាពគ្នាលើចំណុចដែលនៅសេសសល់នេះ។
ពួកលោកបានបញ្ជាក់លើចំណុចដែលភាគីទាំង២នៅមិនទាន់ឯកភាពគ្នាថា:ភាគីថៃគេតម្រូវទិញយកតែផ្លែមៀនប៉ៃលិន(តាង៉ែន) ប្រភេទទី១ដល់ទី៣ប៉ុណ្ណោះដោយខុសពីការនាំចូលគ្រាមុនៗគឺភាគីថៃយកចាប់ពីប្រភេទទី១ដល់ប្រភេទទី៤ដូច្នេះត្រង់ចំណុចនេះហើយដែលភាគីកសិករយើងរងចាំចម្លើយលើចំណុចនេះសិនហើយពួកលោករំពឹងថានិងបានឯកភាពគ្នាក្នុងរយះពេលឆាប់ៗខាងមុខនេះខណៈបច្ចុប្បន្នប្រជាកសិករខ្លះត្រូវបានភាគីថៃអនុញ្ញាតិឱ្យនាំចូលមួយចំនួនខ្លះបន្តបន្ទាប់ហើយ។

ពាក់ព័ន្ធនឹងភាគីថៃមានការអនុញ្ញាតឱ្យនាំចូលផ្លែមៀនប៉ៃលិនក្នុងប្រទេសថៃតិចតូចជាបន្តបន្ទាប់ឡើងវិញនេះ លោក សួន កែវមុន្នី តំណាងសហគមន៍ផ្លែមៀនប្រចាំស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបងធ្លាប់បានប្រាប់កម្ពុជាថ្មីកន្លងមកថា ក្រោយពីក្រុមការងាររបស់សម្តេចតេជោចុះជួយទិញទិន្នផលផ្លែមៀនប៉ៃលិន និងមៀនក្រអូបពីប្រជាកសិករលោកបានទៅចូលរួមប្រជុំរវាងភាគីកម្ពុជាថៃ
ផងដែរដែលក្នុងនោះមានអាជ្ញាធរស្រុករបស់កម្ពុជានិងស្រុកប៉ូងណាំរ៉នរបស់ខេត្តចាន់បូរីប្រទេសថៃរួមនិងមន្ត្រីពាក់ព័ន្ធប្រចាំច្រកល្បៀងក្នុងស្រុកកំរៀងនៃភាគីកម្ពុជាមួយចំនួនផងដើម្បីរកដំណោះស្រាយក្នុងការយោគយល់ដើម្បីបន្តនាំផ្លែមៀនពីកម្ពុជាចូលក្នុងទីផ្សារប្រទេសថៃតាមដែលអាចដំណើរការទៅបាន។ ប៉ុន្តែកិច្ចប្រជុំនេះមិនអនុញ្ញាតិឱ្យនាំចូលជាទ្រង់ទ្រាយធំឡើយព្រោះភាគីថៃធ្វើការយោគយល់នាំចូលត្រឹមកម្រឹតមន្ត្រីស្រុកប៉ុណ្ណោះថ្នាក់លើមិនទាន់អនុញ្ញាតិនៅឡើយខណៈស្ថានភាពកូវីដ១៩មិនទាន់ថមថយក្នុងប្រទេសថៃ។

ការលើកឡើងរបស់តំណាងសហគមន៍ខាងលើនេះស្របជាមួយនិងមន្ត្រីប្រចាំការនៅតាមច្រកល្បៀងតូចៗមួយចំនួននៃស្រុកកំរៀងបានបង្ហើបឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកញ្ញាដែរថា:បច្ចុប្បន្នប្រជាកសិករត្រូវបាននាំចូលជាបន្តបន្ទាប់ដោយចំនួនតិចតូចខ្លះហើយដែលភាគីថៃបានឯកភាពឱ្យនាំចូលតាមកិច្ចប្រជុំកន្លងទៅ។
ស្របតាមការលើកឡើងពីប្រភពខាងលើនេះលោកអភិបាលរងស្រុកកំរៀងក៏បានបង្ហើបប្រាប់ឱ្យដែរថា ក្រោយប្រមូលផលផ្លែមៀននៅជុំទី២របស់ប្រជាកសិករនេះភាគីថៃបានអនុញ្ញាតិឱ្យប្រជាកសិករមួយចំនួនបាននាំចូលទៅលក់មួយចំនួនហើយ។ហើយការអនុញ្ញាតិឱ្យនាំចូលកសិផលផ្លែមៀនចំនួនតិចនេះខណះដែលភាគីថៃកំពុងពង្រឹងវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកីវីដ១៩ដែលកំពុងវាយលុកក្នុងសហគមន៍របស់ពួកគេ។

បើទោះបីបែបណាក៏ដោយចុះប្រជាកសិករ២នាក់ខាងលើបញ្ជាក់ជំហ៊រថាក្រោយពីរាជរដ្ឋាភិបាលជួយរំលែកទុក្ខក្នុងដំណាក់កាលប្រមូលផលជុំទី១ការប្រមូលផលជុំទី២នេះពួកលោកនិងកសិករផ្សេងទៀតមិនសូវបារម្ភទេអាចលក់នៅលើទីផ្សារក្នុងស្រុកខ្លះនិងនាំទៅទីផ្សារប្រទេសថៃខ្លះវាសមល្មមនិងទទួលយកបានហើយបញ្ហានេះរងចាំស្ថានភាពកូវីដ១៩បានធូស្រាលចំរកដំណោះស្រាយបន្តទៀតសង្ឃឹមថានិងមានលទ្ធផលល្អមិនខាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ