Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនា​ការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ​កញ្ញា នៅវិមានសន្តិភាព។

ការសម្រេចបែបនេះ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឈានទៅបើកសាលារៀនថ្នាក់​បឋម សិក្សា​បន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសនានាបានសិក្សា និងបានចាក់វ៉ាក់សាំង ទៅ​លើកុមារអាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់​សាំង​អនុញ្ញាត​ឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិត ២ លាននាក់ (១,៨ លាន)។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបើកយុទ្ធនាការនេះ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេច នឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រ សប្តាហ៍នេះដូចពេលដែលចាក់ ឱ្យ​កុមារ និងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន។

បើតាម សម្ដេចតេជោ ហ៊ុន សែន មិនមានបញ្ហាទេ ដោយសារមានក្រុមគ្រូពេទ្យ និងវ៉ាក់សាំង​ស៊ីណូវ៉ាក់​សម្រាប់ចាក់គ្រប់គ្រាន់ហើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក្របខណ្ឌទូទាំងប្រទេស អភិបាលរាជធានីខេត្ត រៀបចំបែងចែកវ៉ាក់សាំង និងក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ៦ ដល់ ១២ ឆ្នាំ ដែលមានជាង ១,៨ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម