ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តី៦រូប ជោគជ័យការពារនិក្ខេបបទ ថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យមួយនៅចិន
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យ ក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
ពិធីនេះធ្វើឡើង តាមប្រព័ន្ធវីដេអូអនឡាញ ក្រោយពីបានសិក្សានៅទីនោះ អស់រយៈពេល៣ឆ្នាំ។ ក៏ប៉ុន្តែនៅ សល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅការបញ្ចប់ជាស្ថាពរ។
បើតាមលោក ជិន ម៉ាលីន កម្មវិធីនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានឲ្យដឹងទៀតថា កម្មវិធីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើស និងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុង ឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិត និងអនុបណ្ឌិតមាន ១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត