Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរាយការណ៍ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដោះស្រាយជូនភ្លាមៗ

បានផុស

នៅ

ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋចូលក្នុងទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេ​ញ អំពីការធ្វើសៀវភៅគ្រួសារ ៣ទៅ៤ខែ មិនទាន់បានទៀតនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បាន​ដោះ​ស្រាយបញ្ហានេះ ដោយប្រគល់សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋរូបនោះភ្លាមៗ។

ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះថា មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វើសៀវភៅគ្រួសារ ៣ទៅ៤ខែហើយ មិនទាន់បានទៀត ក្រោយពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំ របស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដើម្បីធ្វើការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វើប្រគល់ ជូនប្រជាពលរដ្ឋភ្លាមៗ ផងដែរ។

ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទថា «សូមធ្វើការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទើបចាប់ផ្ដើមធ្វើ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម