Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួននារីវ័យ​ក្មេងម្នាក់ ដកហូតថ្នាំញៀន៤០កញ្ចប់​

បានផុស

នៅ

នារី​វ័យក្មេង​ម្នាក់ បែកគំនិត​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន ខណ​:​ដែល​សមត្ថកិច្ច​បានរ​ក​ឃើញថា ​មានការ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូតដល់៤០កញ្ចប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា ក្រោយពី​ទទួល​បាន​នូវ​សេចក្តីរាយការណ៍ និង​បន្ទាប់ពី​លោក​បានដាក់​កម្លាំង​ស្រាវជ្រាវ​អស់​មួយរយ​:​រួចមក នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង១និង២៥​នាទី រសៀលលោក​ក៏បាន​ចាត់​កម្លាំង​ជំនាញ​ចុះទៅ​កាន់ចំណុច​ក្រុមទី​៦ ភូមិ​រំចេក​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ដើម្បី​ចេញ​ប្រតិបត្តិការ​។​

ជា​លទ្ធផល​ជាក់ស្តែង សមត្ថកិច្ច​បាន​បង្ក្រាប​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មួយ ករណី ក្នុង​បទល្មើស​ជាក់ស្តែង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យចំនួន​០១​នាក់ឈ្មោះ ហេង ស្រី​លាភ ភេទ​ស្រី អាយុ​២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មួយចំនួន​រួមមាន៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន៤០​ថង់ ទម្ងន់១៧,៧០​ក្រាម ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន២គ្រាប់ ទូរស័ព្ទដៃ​ចំនួន​០១ គ្រឿង និងកូន​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៦ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១១ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម