Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពសង្ឃឹមថា អាមេរិក នឹងនៅតែទំនាក់ទំនងជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក

បានផុស

នៅ

ការបញ្ជាក់របស់នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ខណៈ​លោក​បាន​អនុញ្ញាតឱ្យ​លោក​វរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធា​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម នៅ​អគ្គបញ្ជាការដ្ឋាន នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ឯក Thang Jacky Ly បាន​ជម្រាបជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ពី​គោលបំណង​នៃ​ការ​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ទី​១. ធ្វើការ​សិក្សា​ស្វែងយល់​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា ទី​២. ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​។​

​ជា​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​តាំងពី​ឆ្នាំ​១៩៥០ ហើយ​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែមាន​ជំហរ​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អាមេរិក ដែល​ថ្មីៗ​នេះ​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការផ្ដល់​វ៉ាក់សាំង​ចំនួន​១​លាន ៦​សែន​ដូ​ស រួមទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត​។ ក្រៅពីនោះ សហរដ្ឋអាមេរិក​នៅបាន​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដូចជា ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក នាពេល​កន្លងមក ក្នុងការ​ស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​កងទ័ព​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស ក៏ដូចជា​ការ​ហ្វឹកហ្វឺន​ឆ្មាំ​អង្គរ និង​ការកសាង​កម្លាំង​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ និង​លំហសមុទ្រ​ផងដែរ​។​

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានជំនឿថា ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយ​ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យភាព ការគោរព​គ្នា និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា​នៅតែ​ចាត់ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត​ល្អ​របស់​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម