ព័ត៌មានជាតិ
រកឃើញអ្នកឆ្លងជំងឺកូវីដ ពាក់ព័ន្ធនឹងផ្សារ KRD ស្រុកកំរៀង កើនឡើងជាង៤០០នាក់ហើយ
អាជ្ញាធរស្រុកកំរៀង បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងផ្សារខេអឌី(KRD) ស្រុកកំរៀង បានកើនឡើងចំនួនជាង៤០០នាក់ ខណៈដែលអាជ្ញាធរ និងមន្ត្រីសុខាភិបាលកំពុង តែបន្តយកសំណាក លើអ្នកភូមិនិងអាជីវករពាក់ព័ន្ធបន្ថែមទៀត។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ ទី១៤ខែកញ្ញា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារ K R D មានអ្នកឆ្លងកើនឡើងដល់ ៤០៧នាក់ក្នុង នោះស្ត្រី២៣២នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន១១៧៦នាក់ ស្ត្រី៦៣៩នាក់។ លោកអភិបាលស្រុកបានឲ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរនិងមន្ត្រីសុខាភិបាលកំពុងបន្ត យកសំណាកលើអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈដែលប្រជាពលរដ្ឋខ្លះកំពុងសម្ងំនៅក្នុងផ្ទះ មិនព្រមចេញមកយកសំណាក។


លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋនិងអាជីវករទាំងអស់ ដែលពាក់ព័ន្ធសហការមកយក សំណាកឲ្យបានលឿន និងគ្រប់គ្នា ដើម្បីកុំឲ្យឆ្លងចូលសហគមន៍កាន់តែច្រើនថែមទៀត។
លោក សុខ គឹមខុន បន្ថែមថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារKRD ក្នុងភូមិអូដារលើ ស្រុកកំរៀង និងរាលដាល់ដល់ភូមិទាំងមូលនេះ ដោយសារតែប្រជាពលរដ្ឋម្នាក់ បានចូលទៅទិញទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះរហូតដល់ថ្ងៃទី០៧ ខែកញ្ញា គាត់មានអាការៈខុសធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ១៩ និងក្រោយមករកឃើញ ប្រជាពលរដ្ឋម្នាក់ទៀត ដែលទៅទិញទំនិញនៅផ្សារថៃដែរ មានវិជ្ជមានកូវីដ១៩ផងដែរ។


ដោយឃើញដូច្នេះអាជ្ញាធរ និងមន្ត្រីសុខាភិបាល ចាប់ផ្តើមពិនិត្យសំណាកលើប្រជាពលរដ្ឋ និង អាជីវករដែលចេញចូលទៅទិញទំនិញ នៅផ្សារថៃយកមកលក់នៅផ្សារKRDនេះ ទើបឃើញជាបន្តបន្ទាប់កាន់តែច្រើនឡើង រហូតដល់បិទខ្ទប់ភ្លាមៗនៅទីតាំងផ្សារនេះ និងបន្តបិទភូមិអូរដា លើទាំងមូលតែម្តង រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលទៅភូមិ ផ្សេងៗទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា