ព័ត៌មានជាតិ
ខេត្តកំពង់ធំ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី៦ដល់១២ឆ្នាំនៅថ្ងៃទី១៧កញ្ញា
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ធំបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារចាប់ពីអាយុ ៦ ឆ្នាំដល់ ១២ឆ្នាំ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១តទៅនៅតាមទីតាំងចំនួន៣៩នៅទូទាំងខេត្ត។
លោក សុខ លូ អភិបាលខេត្តកំពង់ធំបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥កញ្ញានេះថាដើម្បីចូលរួមចំណែកក្នុងការសម្រេចគោលដៅដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាលរដ្ឋបាលខេត្តកំពង់ធំ នឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥត គិតថ្លៃជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ ទូទាំងខេត្តកំពង់ធំ តាមគោលការណ៍ស្ម័គ្រចិត្តនៅតាមទីកន្លែងចំនួន៣៩ទីតាំងនៅក្នុងស្រុកក្រុងទូទាំងខេត្ត។
លោកអភិបាលខេត្តបានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលគ្រប់រូបនាំបុត្រធីតា ឬសាច់ញាតិដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ ១២ឆ្នាំមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីតាំង នឹងពេលវេលាដែលបានកំណត់ ដោយត្រូវយកមកជាមួយនូវឯកសារដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន និងត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វាក់សាំងបង្ការកវីដ១៩ ជា លាយលក្ខណ៍អក្សរពីសំណាក់ មាតាបិតា និងអាណាព្យាបាល។
លោកអភិបាលខេត្តបានបន្តថា ក្នុងករណី កុមារនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះជា លាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិដើម្បីផ្ដល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។ អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។ក្នុងករណីកុមារ នោះជាជនអនាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិត ប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តបានណែនាំដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ “៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍ពីជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១៥ កញ្ញានេះបានចេញសារសំឡេងណែនាំដល់គណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេសក៏ដូចជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរាជធានីខេត្តទាំងអស់អំពីការសម្រេចឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារដែលអាយុចាប់ពី ៦ ឆ្នាំដល់ ១២ឆ្នាំនេះ ដើម្បីផ្ដល់ឱកាសដល់កុមារដែលសិក្សានៅថ្នាក់បឋមសិក្សាអាចចូលសិក្សារៀនសូត្រឡើងវិញ ខណៈកុមារអាយុចាប់ពី ១២ឆ្នាំដល់ ១៨ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងរួចហើយ ប្រមាណជាងមួយលានប្រាំពីរសែននាក់ ត្រូវបានអនុញ្ញាតឱ្យចូលសិក្សារៀនសូត្រឡើងវិញចាប់ពីថ្ងៃ ១៥កញ្ញានេះតទៅ។
នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ទៀតថា «បើមិនដូច្នោះទេកុមារកម្រិតមត្តេយ្យសិក្សានិងមិនបានចូលរៀនខាងណាកុមារដែលសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យត្រូវបានអនុញ្ញាតឲ្យចូលសិក្សាឡើងវិញហើយ»។
រាជរដ្ឋាភិបាលក៏នឹងពិនិត្យលើលទ្ធភាពដើម្បីបន្តចាក់វ៉ាក់សាំងក្នុងជំហានបន្តបន្ទាប់ទៀតសម្រាប់កុមារថ្នាក់មត្តេយ្យចាប់ពីអាយុ ៣ឆ្នាំឡើងដល់៥ឆ្នាំផងដែរ។
សូមបញ្ជាក់ជូនថា កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ ១២ឆ្នាំតាមទូរលេខមានប្រមាណពី១លាន៨សែន ទៅ១លាន ៩សែននាក់តែប៉ុណ្ណោះខណៈដែលយើងមានវ៉ាក់សាំងនៅក្នុងដៃដែលអាចចាប់ផ្តើមបើកយុទ្ធនាការចាក់បាន។
ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវឲ្យមាតាបិតាអាណាព្យាបាលនាំកូនចៅរបស់ខ្លួនដែលមានអាយុចាប់ពី៦ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍