ព័ត៌មានជាតិ
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបន្តជួយគ្រួសារអតីតយុទ្ធជនពលី១០គ្រួសារ មានជីវភាពលំបាកខ្វះខាត
កំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងាររួមទាំងអាជ្ញាធរ បានបន្តចុះសំណេះសំណាលសាកសួរទុក្ខ និងពង្រឹងវិធានការ ការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ និងជួយឧបត្ថម្ភស្បៀងអាហារដល់ បងប្អូនអតីតយុទ្ធជនពលី និងអតីតយុទ្ធជនពិការ ១០គ្រួសារ ដែលកំពុងតែជួបនូវជីវភាពលំបាកខ្វះខាត រស់នៅភូមិទួលគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងបានសំណូមពរអាជ្ញាធរដែនដី បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងភូមិ.ឃុំ អនុវត្តតាមក្រសួងសុខាភិបាល ពិសេសវិធានការ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន និងសូមអំពាវនាវដល់ក្រុមគ្រួសារ បងប្អូនអតីតយុទ្ធជនទៅចាក់វ៉ាក់សាំង ដើម្បីរាជរដ្ឋាភិបាល បើកសាលារៀន និងពិធីបុណ្យទានតាមវត្តអារាមឡើងវិញ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកអំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី១យួរ .ទឹកសុទ្ធ ១យួរនិងត្រីខកំប៉ុង១យួរ ផងដែរ ។

អាជ្ញាធរដែនដី និងក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងសូមគោរពជូនពរសម្តេច ឯកឧត្តមនិងលោកជំទាវ រួមនិងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជួបតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
ដោយ ៖ ប៊ុន រដ្ឋា



-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?