ព័ត៌មានជាតិ
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ខេត្តប៉ៃលិន ថ្លែងអំណរគុណសម្តេចតេជោ ដែលបានបើកឲ្យសិស្ស ដំណើរការរៀនសូត្រឡើងវិញ
ប៉ៃលិន ៖ បន្ទាប់ពីបិទនៅគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន អស់រយៈពេលយ៉ាងយូរ ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញសាលារៀន ត្រូវបានបើកឱ្យដំណើរការឡើងវិញ។
បើតាមសំដីយុវសិស្សម្នាក់ឈ្មោះ រតន: ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា តំណាងឱ្យសិស្សានុសិស្សទាំងអស់ ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរៀននាថ្ងៃដំបូងនេះ បន្ទាប់ពីសាលារៀនទាំងអស់នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា ត្រូវបានបិទទ្វារ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

យុវសិស្សខាងលើ បានបន្តឲ្យដឹងថា ក្នុងការចូលរៀននេះ ពួកគេទាំងអស់គ្នា បានគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋភិបាល (៣ការពារ ៣កុំ) និងអនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ពាក់ម៉ាសជាប់ជានិច្ច ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ ។ហើយចំពោះការចូលរៀននេះដែរគឺពួកគេបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើកទី២ រួចរាល់ ទើបរដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្ត អនុញ្ញាតឱ្យចូលរៀនសារជាថ្មីឡើងវិញ ។

ជាមួយគ្នានេះ ពួកគេក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានអនុញ្ញាតឱ្យដំណើរការចូលរៀនឡើងវិញផងដែរ។

ចំណែកលោកគ្រូ ទាវ សាម៉ុន គ្រូបង្រៀនគណិតវិទ្យា នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំង ខណៈដែលសាលារៀនបានបើកឱ្យដំណើរការឡើងវិញ។ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាច្រើនខែ ដោយមានតែការបង្រៀនតាមប្រព័ន្ធអ៊ីនធើណេត ប៉ុណ្ណោះ។

លោកបន្តទៀតថា ការបង្រៀនតាមប្រព័ន្ធអនឡាញពិតជាជួបការលំបាកច្រើន ដោយជួនកាលសិស្សនៅតំបន់ អត់សូវមានសេវា សិស្សខ្លះអត់បានប្រើទូរសព្ទទំនើប លំបាកក្នុងការមើលមេរៀន ក៏ដូចជាលំបាកក្នុងការពន្យល់ ដើម្បីឱ្យសិស្សងាយយល់ជាដើម។

លោកបញ្ជាក់ទៀតថា តែពេលសាលាបើកឡើងវិញ ការបង្រៀនផ្ទាល់បង្កភាពងាយស្រួលជាង ព្រោះអាចពិនិត្យ និងស្ទង់មើលចំណេះដឹងសិស្ស ព្រមទាំងអាចសួរនាំត្រង់កន្លែងណាដែលឆ្ងល់ និងធ្វើការពន្យល់បានក្បោះក្បាយថែមទៀត។

លោកក៏សូមអរគុណដល់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យសាលារៀនមួយចំនួននៅក្នុងខេត្តប៉ៃលិន បានដំណើរការចូលរៀនសាជាថ្មីឡើងវិញ។

ទោះបីជាយ៉ាងណា នៅក្នុងសាលារៀនរបស់លោក មុននឹងចូលដល់បន្ទប់រៀន គឺមានអ្នកឈរចាំបាញ់អាល់កុល ព្រមទាំងពិនិត្យកំដៅ ដើម្បីការពារកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ១៩សាជាថ្មីឡើងវិញ។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានឱ្យដឹងដែរថា មុនហ្នឹងឲ្យដំណើរការរៀននៅក្នុងសាលា ខាងមន្ទីរអប់រំ យុវជននិងកីឡា បានដាក់បទបញ្ជាផ្ទៃក្នុងចំនួន៨ចំណុច ឲ្យគោរពនិងអនុវត្តន៍តាមផងដែរ។

លោកបានបន្តថា ថ្ងៃនេះ នៅទូទាំងខេត្ត បើកសាលារៀនចំនួន៣៦កន្លែង ចាប់ពីបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ដោយមានសិស្សប្រមាណ១១០៦៧នាក់ ។ រីឯនៅតាមសាលារៀន ដែលជាតំបន់មានហានិភ័យទាប គឺនឹងបើកឱ្យដំណើរការជាបន្តបន្ទាប់នៅថ្ងៃខាងមុខផងដែរ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ