Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្ត ចុះចាក់វ៉ាក់សាំងបង្ការ ជំងឺដុំពកស្បែកគោ នៅស្រុកសៀមប៉ាង

បានផុស

នៅ

មន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ បានបន្តប្រតិបត្តិការចាក់វ៉ាក់សាំងគោក្របី ជូនប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាងបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដុំពកគោ។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំង ធ្វើតែតំបន់ណាដែលមានផ្ទុះឡើង ជំងឺដុំពកនេះ។

លោកប្រធានមន្ទីរកសិកម្ម ក៏អំពាវនាវដល់ម្ចាស់គោ ក្របី ត្រូវថែរក្សា សត្វចិញ្ចឹមរបស់ខ្លួន និងអនុវត្តតាមបច្ចេកទេស ដែលមន្ត្រីបសុព្យាបាលសត្វណែនាំ និងកុំលែងចោលដើរពាសវាលពាសកាលព្រោះ វាប្រឈមនិងការឆ្លងជំងឺដុំពកនេះ។       

លោកប្រធានមន្ទីរបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកចិញ្ចឹមគោក្របីទាំងអស់ ចូលរួមសហការណ៏ ផ្តល់ព័ត៌មានមកមន្ត្រីបសុព្យាបាលសត្វ នៅតាមមូលដ្ឋានឱ្យបានឆាប់ ក្នុងករណីសត្វគោកើតជំងឺដុំពកស្បែក ដើម្បីឱ្យមន្ត្រីបសុពេទ្យ មានចំណាត់ការភ្លាមៗ ក្នុងការទប់ស្កាត់កុំឱ្យជំងឺនេះ រីករាលដាលទៅលើគោក្របីផ្សេងៗទៀត។       

លោក សៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វ នៃមន្ទីរកសិកម្មបានបញ្ជាក់ថា បញ្ហាប្រឈមនេះមន្ត្រីជំនាញបសុព្យាបាលសត្វ បានចុះផ្សព្វផ្សាយទៅអាជ្ញាធរមួលដ្ឋានរួចហើយ ឱ្យម្ចាស់គោក្របីបង្កើនការធ្វើជីវអនាម័យសត្វ    ហើយពេលមានកើតជំងឺដុំពកសូមឱ្យផ្តល់ដំណឹងទៅអាជ្ញាធរដែលនៅជិតបំផុត     ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា។         

លោក កែវ ខាំណយ កសិករចិញ្ចឹមគោនៅស្រុកសៀមប៉ាងបាន​បញ្ជាក់ថា ឆ្នាំនេះជំងឺដុំពកគោ បានធ្វើឱ្យសត្វគោដំបៅពេញខ្លួន ហើមជើង ខ្លួនក្ដៅ មិនចង់ស៊ីស្មៅ នឹងធ្វើឱ្យងាប់ បើខ្វះការថែទាំ និងមិនបានចាក់ថ្នាំព្យាបាល។        

ប្រជាកសិករចិញ្ចឹមគោមួយចំនួនពិតជាមិនបានថែទាំដិតដល់ទេ     ច្រើនលែងគោឱ្យដើរស៊ីស្មៅផ្តេសផ្តាស់   ហើយ​គោខ្លះទៀតឈឺស្លាប់នៅក្នុងព្រៃក៍មានទើបបណ្តាលឱ្យ    កើតជំងឺឆ្លងនេះជាហូរហែរមក៕     

អត្ថបទៈ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម