ព័ត៌មានជាតិ
លោក វង សូត ៖ មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះឲ្យច្បាស់លាស់ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តត្រួតពិនិត្យចំពោះសកម្មភាពនៃការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ឲ្យបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង។

លោក វង សូត ថ្លែងបែបនេះនាថ្ងៃម្សិលមិញក្នុងពេលដឹកនាំកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តការងារ និងទិសដៅបន្តរបស់មន្ទីរអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ពិសេសការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នានាដោយមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការ អគ្គនាយកទាំង២ និងមន្ត្រីជំនាញ នៅបន្ទប់១.០១ នៃ ទីស្តីការក្រសួង ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ខណៈដែលប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជំងឺដ៏កាចសាហាវកូវីដ១៩នោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះសម្រាប់រយៈពេល៣ខែទៀត ដែលនឹងបន្ដអនុវត្តន៍ក្នុងខែកក្កដានេះដោយរលូនដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងតែជួបការលំបាក។

សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនេះថា សម្រាប់ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀតជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយទទួលផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩នោះគឺនឹងត្រូវអនុវត្តន៍ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២១។ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែបន្តពិនិត្យចំពោះការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩អោយបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតមានឲ្យសោះ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី