Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេច បន្ដផ្តល់វ៉ាក់សាំងកូវីដ ដូសទី១ ជូនពលរដ្ឋដែលខកខាន មិនបានមកចាក់កន្លងមក

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្ដផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបាន មកទទួលចាំក់សាំង ឬ ទើបគ្រប់អាយុទទួលចាំក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនូន៨ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌលរបស់លោកអ្នក រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា កន្លងមក ដោយទទួលបានការប្រគល់ភារកិច្ច ពីគណៈកម្មការចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់កំលាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបានស្ទើរតែ១០០% នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានប្រជាពលរដ្ឋ និងកុមារ-យុវវ័យមួយចំនួនតូច ខក ខានមិនបានអញ្ជើញមកទទួល ក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗ រួមមាន៖ ជាប់អនុវត្តវិធានការ ចត្តាឡីស័ក, មានបញ្ហាសុខភាពត្រូវព្យាបាល, មានធុរៈចាំបាច់ខានមិនបាន ឬ ទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេល បិទបញ្ចប់យុទ្ធនាការ ជាដើម។ ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់ជូនប្រជាពលរដ្ឋ និងកុមារ-យុវជនខាងលើនេះ អាចអញ្ជើញមកទទូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន៨ទីតាំង ដែលនៅជិតលំនៅឋាន ឬ មណ្ឌលរបស់លោកអ្នក រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ឈ្មោះមន្ទីរពេទ្យបង្អែកទាំង៨នេះ រួមមាន៖

១ – មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។

២ មន្ទីរពេទ្យបង្អែកចតុមុខ ផ្លូវជាតិលេខ ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ

៣ មន្ទីរពេទ្យបង្អែកដង្កោ ផ្លូវលេខ ២១៧ ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ

៤ – មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ

ផ្លូវសែនសុខ៥ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

៥ មន្ទីរពេទ្យបង្អែកច្បារអំពៅ ផ្លូវលេខ៣៦១ កែងផ្លូវលេខ ៦៣៨ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ

៦ – មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ផ្លូវលេខ ៥៦K ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ

៧. – មន្ទីរពេទ្យបង្អែកព្រែកព្នៅ, ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

៨ – មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ដោយឡែក ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ ដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ ក្នុងអំឡុងពេលយុទ្ធនាការនាពេលកន្លងមក សូមប្រជាពលរដ្ឋ និងមាតាបិតា-អាណាព្យាបាល មេត្តារួសរាន់អញ្ជើញមក ឬនាំយកបុត្រធីតាលោកអ្នក មកទទួលវ៉ាក់​សាំងដូសទី២ រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានអញ្ជើញ មកទទូលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទូលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋ កុមារ-យុវវ័យទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា៖ ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និង លទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិ របស់ក្រសួងសុខា​ភិបាល អញ្ជើញទៅយកសំណាក វិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង សូមប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ ចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ។ ៣ការពារ និង៣កុំ របស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម