ព័ត៌មានជាតិ
សពក្មេងប្រុសលិចទូកក្នុងសមុទ្រត្រូវបានរកឃើញហើយ
សពក្មេងប្រុសដែលលិចទូកក្នុងសមុទ្រកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នោះ ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះក្រុមហ៊ុនGTVCរបស់លោកឧកញ៉ាទៀវិចិត្រ និងអ្នកមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុរកឃើញហើយនៅរសៀលថ្ងៃទី១៥នេះ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ច និងក្រុមសង្គ្រោះចូលរួមពីអ្នកមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍មានវត្តមានក្នុងការចូលរួមស្វែងរកជនរងគ្រោះដែរ ដោយបានចល័តអូបរ័ស្វែងរកក្នុងសមុទ្រ និងមុជទឹកស្វែងរកជនគ្រោះដែលបាត់ខ្លួននោះ ស្របពេលដែលធាតុអាកាសមានភ្លៀង រហូតដល់ម៉ោងប្រមាណ១៨ថ្ងៃដ៏ដែលទើបរកឃើញសាកសពជនរងគ្រោះ។

លោក ឆាយ សុគន្ធដា បានបន្តទៀតថា ទូកនេសាទដែលលិចនោះ ជាប្រភេទទូកតូចគ្មានម៉ាស៊ិន (គឺចែវ ដោយដៃ)កាលពីពេលរសៀលថ្ងៃ១៤ ខែកញ្ញា បានចេញទៅនេសាទក្នុងសមុទ្រ ត្រង់ចំណុចចុងអូរស្ថិតក្នុង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រពីដីគោក ដោយជនរងគ្រោះបានចេញទៅនេសាទជាមួយឱពុករបស់ខ្លួន។ លុះក្រោយមកខណៈមានភ្លៀងខ្យល់រលកសមុទ្របកបោកខ្លាំងៗបណ្តាលឱ្យទូករបស់ពួកគេលិចក្នុងពេលនោះតែម្តង។ ក្នុងនោះពេលទូកលិចឪពុកឈ្មោះ មាឃ សៀក អាយុ៤៧ឆ្នាំ មុខរបរនេសាទ បានហែលទឹករួច មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែកូនប្រុសឈ្មោះ ស៊ន មករា (ហៅឧត្តម) អាយុ១៤ឆ្នាំ បានបាត់ខ្លួនរហូតដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទើបរកឃើញ។
បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រូសារនាំយកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យតាម ប្រពៃណីហើយ៕
អត្ថបទ៖ កោះពស់





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?