Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ សូម​ឲ្យ​ពលរដ្ឋកុំភ័យស្លន់ស្លោរ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ ថែទាំ​សុខភាព​ឲ្យ​បានល្អ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន សូម​ឲ្យ​ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ក្រោយ​ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ គឺ៦នាក់ក្នុងគ្រួសារតែមួយ និង១នាក់ទៀតមកពីសហរដ្ឋអាមេរិក។

ការឆ្លងរាលដាលក្នុងគ្រួសារតែមួយបន្តចេញមកខាងក្រៅ​ អាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ហើយ​ក៏​មាន​ការ​បិទជាបណ្តោះអាសន្នផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។

សម្តេច​លើក​ឡើង​ថា ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ សម្តេច​សូម​ឲ្យ​បងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។

ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

សម្តេច​តេជោ ក៏​សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៣ នាទីutes មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម