Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាតាម Zoom ស្តីពី “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​”

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បានរៀបចំ​វេទិកា​ពិភាក្សា​សារ​ព័ត៌មាន​ក្រោម​ប្រធានបទ “​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​” ដែល​វេទិកា​ពិភាក្សា​នេះ​ធ្វើឡើង​តាម​ប្រព​ន្ធ័​ហ្ស៊ូម (Zoom Meeting) និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លុយ ដេវីដ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ព្រមទាំង​អ្នកសារ​ព័ត៌មាន​យ៉ាងច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្លិប​អ្នកកាសែត​កម្ពុជា ការរៀបចំ​វេទិកា​នេះ ដោយសារតែ​ទទួលបាន​សំណូមពរ​ជាច្រើន​ពី​អ្នកសារព័ត៌មាន ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​បាន​ស្វែង​យល់ដឹង​អំពី​ការត្រៀម​រៀបចំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រុ​ប លើក​ទី​១៣ ដែល​គ្រោង​នឹងត្រូវរៀបចំ​ធ្វើឡើង​តាម​រយៈ Zoom នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខ ហើយ​តាមរយៈ​វេទិកា​នេះ អ្នកសារព័ត៌មាន​នឹង​ទទួលបាន​នូវ​ព័ត៌មាន​ផ្សេងៗ​ទៀត ដូចជា​ប្រវត្តិ និង​ខ្លឹម​សារសំខាន់ៗ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប រួមទាំង​សារប្រយោជន៍ ដែល​កម្ពុជា​នឹង​ទទួលបាន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ​។​

ក្លិប​អ្នកកាសែត​កម្ពុជា ចាត់ទុក​វេទិកា​ខាងលើនេះ មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​បាន​លើក​ជា​សំណួរ​ផ្សេងៗ​ទៅ​វាគ្មិន​ទាក់ទង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អ៊ឺរ៉ុប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រួមទាំង​សំណួរ​មួយចំនួនទៀត ដែល​អ្នកសារព័ត៌មាន​ចង់ដឹង លម្អិត​សម្រាប់​ការចូលរួម​យក​ព័ត៌មាន​ក៏ដូចជា ការសរសេរ​ព័ត៌មាន​អំពី​កិច្ចប្រជុំ​នោះ​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម