ព័ត៌មានជាតិ
កំណត់ថ្ងៃធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដល់ថ្ងៃមកយក
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានលើកឡើងពីការផ្តល់សេវាធ្វើអត្តសញ្ញាណកម្ម ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ឆាប់រហ័ស ទាន់ពេលវេលា។
ក្រោមការយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងារ ជាក់ស្តែងបើតាមមន្រ្តីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី គឺត្រឹមតែ ៣០ថ្ងៃដោយគិតត្រឹមតែថ្ងៃធ្វើការ គឺបងប្អូនប្រជាពលរដ្ឋអាចមកទទួលយកទៅប្រើប្រាស់បានហើយ។

ចំណែកការធ្វើសៀវភៅគ្រួសារត្រឹមរយះពេល ១០ថ្ងៃ និង សៀវភៅស្នាក់នៅ ធ្វើត្រឹមតែរយះពេល ៥ថ្ងៃ ដោយគោរពតាមគោលការច្បាប់ ។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែមានមន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារមិនទាន់បានល្អដូចជា ករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ដេីម្បីដោះស្រាយនិងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗផងដែរ។

ដើម្បីកែតម្រូវនូវសកម្មភាពមិនប្រក្រតីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដាក់លេខងាយស្រួលដល់ពលរដ្ឋ ទាក់ទងទៅកាន់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សពេលមានភាពយឺតយ៉ាវតាមរយះទូរស័ព្ទលេខ : 069 516 999 ក្នុងការដោះស្រាយជូនតាមនីតិវិធី។
បើតាមអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ចំពោះមន្ត្រីដែលបម្រេីប្រជាពលរដ្ឋមិនបានល្អ អាចហៅមកធ្វេីការណែនាំ ឬក៏ដាក់ពន័យ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវធ្វេីការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទេីបចាប់ផ្តេីមធ្វេីការ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់