Connect with us

ព័ត៌មានជាតិ

សត្វត្មាតរស់ នៅតំបន់ព្រៃអភិរក្ស សៀមប៉ាង បម្រើឱ្យវិស័យទេសចរណ៍

បានផុស

នៅ

សត្វត្មាតប្រមាណជិត ១០០ ក្បាល រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាស ឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង ប៊ុនប៉ែង មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំស្រុកសៀមប៉ាងបានបញ្ចាក់ថា ការចូលរួមថែរក្សាសត្វទាំងនេះ គឺដើម្បីឱ្យសត្វត្មាត រស់នៅគង់វង្ស នៅក្នុងព្រៃទឹកដីខេត្តស្ទឹងត្រែង កុំឱ្យវាទៅរស់នៅតំបន់ព្រៃប្រទេសឡាវ ដោយសារបច្ចុប្បន្នវានៅសល់១០០ក្បាលតែប៉ុណ្ណោះ។            

លោកបន្តថា “បច្ចុប្បន្នយើងទិញសត្វគោ ផ្តល់ជាចំណីបន្ថែម ធ្វើឡើងក្នុងមួយខែ៤ដង ជារៀងរាល់ខែ  ដើម្បី​ឱ្យសត្វត្មាតវាមកស៊ី ព្រោះចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសំបូរបែបនោះទេ”។        

លោក ស៊ីន ដាន មេឃុំថ្មកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្សសត្វស្លាបនេះ វាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលពពួកសត្វដ៏កម្រទាំងនេះ។   

លោកបញ្ជាក់ថា សត្វត្មាតបច្ចុប្បន្ន ពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៩០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ។

ជាមួយនេះ គេក៍សង្កេតឃើញមាន សត្វត្រយ៉ងយក្ស សត្វចំកំកស សត្វត្រដក់តូច នឹងត្រដក់ធំ ផងដែរ ដែលមានរស់នៅតំនប់ព្រៃអភិរក្សសៀមប៉ាងខេត្តស្ទឹងត្រែង យើងនេះ៕

អត្ថបទៈ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម