Connect with us

ព័ត៌មានជាតិ

ករណីពុលស្រានៅ​កំពង់​ឆ្នាំង​ស្លាប់​ឡើងដល់ ៥ នាក់ ខណៈ ជនរងគ្រោះសរុប ១១៥នាក់

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបា​ល​បាន​ឱ្យ​ដឹង​ថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ យោងតាមរបាយការណ៍​របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង​ នាថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ បានកេីតឡេីងដល់ ១១៥​នាក់ ក្នុងនោះស្លាប់​៥នាក់។ ករណីនេះកើត​ឡើង​នៅឃុំខ្លុងពពក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ដែលមានដូចតទៅ៖
១.​ បានទទួលព្យាបាល​អ្នកមានអាការ:សង្ស័យពុលស្រាស​ នៅមន្ទីរពេទ្យខេត្ត​កំពង់ឆ្នាំង​ មានចំនួន​ ១០៥នាក់​ (ស្រី​ ៦នាក់)​ ក្នុងចំណោមនោះ​ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន​ ៦នាក់​ និងបានបញ្ជូន​ទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់​ (ស្លាប់នៅតាមផ្លូវ​ពេលបញ្ជូនចំនួន​ ០២នាក់​ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ​ ០១នាក់)​ មានករណីស្លាប់នៅមន្ទីរពេទ្យខេត្ត​កំពង់ឆ្នាំង​ ០១នាក់​ ស្លាប់នៅផ្ទះ​ ០១នាក់​ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍​ ចំនួន​ ១០​ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាសរុប​ អ្នករងគ្រោះ​ចំនួន​ ១១៥​នាក់​ (ស្រី៦នាក់)​ ក្នុងនោះស្លាប់​ ៥នាក់។

បច្ចុប្បន្នអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ មានការវិវត្តន៍មកស្ថានភាពល្អ​ប្រសេីរវិញហេីយ។

មូលហេតុអ្នក​ទាំងអស់ខាងលេីបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ​ ហើយជួបជុំគ្នាពិសារស្រាស​ រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ​ គឺជាករណីសង្ស័យពុលស្រាស។

វិធានការណ៏​ និងអន្តរាគមន៌ជួយដល់អ្នកសង្ស័យពុលស្រាស​ មានដូចតទៅ​ ៖
-​ ពេលទទួលបានព័ត៌មាននៅល្ងាចថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន​ ០៣រូប​ និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល​ ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង​ ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
-ចាត់វិធានការណ៏ហាមការផឹកស្រាស​ និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស​ ជា​បន្ទាន់​។
-​ បានសង្រ្គោះជនរងគ្រោះ​ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល​ លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។
-​ បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត​ ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម