ព័ត៌មានជាតិ
ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ រងការខូចខាត តែមិនទាន់ធ្ងន់ធ្ងរទេ
ផ្លូវមួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងខ្លះដែរ តែមិនទាន់មានលក្ខណៈធ្ងន់ធ្ងរ ដែលមិនអាចជួសជុលបាននោះទេ។ នេះបើតាមការឲ្យដឹង ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ ជំនន់ទឹកភ្លៀង បានធ្វើឲ្យតំបន់មួយចំនួននៅក្រុងតាខ្មៅ នៃខេត្តកណ្តាលរងការជន់លិច ហើយអាជ្ញាធរក៏បានបិទមិនឲ្យធ្វើចរាចរណ៍ នូវរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវមួយចំនួន។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា ជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួន នៅក្រុងតាខ្មៅ និងផ្លូវជាតិមួយចំនួនទៀត រងការខូចខាតខ្លះដែរ។ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ដែលមិនអាចឲ្យមន្ត្រីជំនាញ ជួសជុលបាននៅឡើយទេ ពោលគឺមន្ទីរសាធារណការ និងដឹកជញ្ជូន អាចមានលទ្ធផលជួសជុលបាន។

លោក ម៉ឹង យូឡេង មានប្រសាសន៍បន្តថា «ផ្លូវនៅក្នុងក្រុង ហើយនៅផ្លូវជាតិមួយចំនួន ដែលវាមានទឹកហូរកាត់ មួយរយៈខ្លីទៅ ហើយក៏យើងជួសជុលវិញទៅ»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា សម្រាប់វិធានការនាពេលខាងមុខ គឺ មន្ទីរមានផែនការស្ដារលូទាំងអស់ ដែលមាននៅក្នុងក្រុងតាខ្មៅ ហើយសម្រួលឲ្យលំហូទឹកហូរឲ្យបានលឿន។ ក្នុងនោះដែរ មន្ទីរក៏នឹងបង្កើនសមត្ថភាពបូមទឹក ចេញពីក្រុងតាខ្មៅ ហើយក៏មានកញ្ចប់ថវិកា ដើម្បីជួសជុលថែរក្សាផ្លូវជាប្រចាំផងដែរ នៅពេលរងការខូចខាត។ «យើងបានរៀបចំខ្លួនរួចស្រេចហើយ ថាតើវាមានបញ្ហាប៉ុនណា យើងនឹងដោះស្រាយ តាមស្ថានការណ៍ជាក់ស្ដែង ដែលអាចមាន»។ នេះបើតាមការបញ្ជាក់ពីលោក ម៉ឹង យូឡេង ដដែល។
គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅមិនទាន់ទទួលបានរបាយការណ៍ ពីតាមបណ្ដារាជធានី-ខេត្តនានានៅទូទាំងប្រទេស អំពីបញ្ហាផ្លូវដែលរងការខូចខាតនៅឡើយទេ ខណៈភ្លៀងនៅបន្តធ្លាក់ ហើយជំនន់ទឹកភ្លៀង ក៏អាចនឹងបន្តមានផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ