ព័ត៌មានជាតិ
កើតកូវីដ រត់ចេញពីមណ្ឌលព្យាបាល ៣ នាក់ អាជ្ញាធរបង្ហាញទាំងឈ្មោះ ទាំងរូបថត
ខេត្តរតនគិរី÷ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺដែលមានមេរោគកូវីដ១៩ ចំនួន៣នាក់ បានរត់គេចខ្លួនចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
អ្នកជំងឺដែលមានមេរោគកូវីដ១៩ ចំនួន៣នាក់ បានបញ្ជូនមកមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តខេត្តរតនគិរី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ចំនួនម្នាក់ និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំនួន ២នាក់។
ពួកគាត់បានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាលដែលមានឈ្មោះខាងក្រោម÷
១- ឈ្មោះ ចែម សុវត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រឡា ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
២- ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
៣- ឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទាក់ទងទៅនិងករណីអ្នកជំងឺមានមេរោគកូវីដ១៩ខាងលើ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី អាជ្ញាធរអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែងរកចាប់ខ្លួនអ្នកជំងឺកូវីដ១៩ទាំងនោះ ដើម្បីបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ១៩វិញ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ក៏អំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលវិជ្ជាមានជំងឺកូវីដ១៩ ត្រូវចូលរួមអនុវត្តតាមវិធានការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និងត្រូវមានទោសទណ្ឌជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់