ព័ត៌មានជាតិ
ក្មេងប្រុសអាយុ៤ឆ្នាំបៀមគំរបប៊ិចធ្លាក់ចូលក្នុងបំពង់ខ្យល់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយជោគជ័យ
មន្ទីរពេទ្យគន្ធបុប្ផាបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១នេះ បញ្ជាក់ថា ក្រុមគ្រូពេទ្យបានជួយក្មេងប្រុសម្នាក់ដោយជោគជ័យក្រោយពីក្មេងប្រុសរូបនោះបានបៀមលេងគំរបប៊ិចបណ្តាលឲ្យធ្លាក់ចូលបំពង់ខ្យល់បើមិនបញ្ជូនមកពេទ្យទាន់ពេលទេក្មេងប្រុសនោះពិតជាស្លាប់បាត់ទៅហើយ។

ក្នុងផេករបស់លោកវេជ្ជបណ្ឌិតDr beat richnerបានបង្ហោះបញ្ជាក់ថា ក្មេងប្រុសម្នាក់បានឈ្លក់នឹងគំរបប៊ិចធ្លាក់ចូលទៅនឹងបំពង់ដង្ហើមធ្វើការជួយសង្គ្រោះទាន់ពេល។ ខណៈដែលក្មេងប្រុសរូបនោះបានបញ្ជូនមកសង្គ្រោះកាលនៅយប់ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ បើមកមិនទាន់ពេលទេ អូនពិតជាស្ទះដង្ហើមស្លាប់ហើយ ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាលសង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ