ព័ត៌មានជាតិ
ស្នងការក្រុងភ្នំពេញធ្វើការហ្វឹកហាត់កម្លាំងពន្លត់អគ្គិភ័យពីជំនាញជួយសង្គ្រោះមនុស្សចេញពីរថយន្ដ
លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ដោយទទួលបានបទបញ្ជារបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២១បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលប្រចាំការគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការហ្វឹកហាត់ជំនាញជួយសង្គ្រោះប្រជាពលរដ្ឋ។

លោកវរសេនីយ៍ទោ ជូ លាងអេង បានមានប្រសាសន៍ថា ការហ្វឹកហាត់ដល់កម្លាំងជំនាញពន្លត់អគ្គិភ័យ ក្នុងនោះមានការបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA និងប្រើប្រាស់ម៉ូទ័រហែកទ្វារក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលផ្ទះជាប់សោទ្វារមិនអាចធ្វើការបើកចេញបាន រឺក៏ហែកទ្វាររថយន្តដើម្បីយកមនុស្សដែលជាប់ក្នុងរថយន្តផងដែរ។
លោកវរសេនីយ៍ទោ ជូ លាងអេង បានណែនាំដល់ជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នឹងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋជានិច្ច។

ទន្ទឹមនឹងនេះ លោកវរសេនីយ៍ទោ ជូ លាងអេង បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារទាំងអស់គ្នាផងដែរ។
រយៈពេល៨ខែឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៨៥លើកបណ្តាលឱ្យឆេះផ្ទះចំនួន៩៩ខ្នង តូបផ្សារ៣តូប ឃ្លាំទំនិញ៩កន្លែងអគាររដ្ឋបាល១កន្លែង រោងចក្រសិប្បកម្ម២កន្លែងស្លាប់មនុស្ស៨នាក់និងរបួស២៨នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?