ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញសេចក្ដីណែនាំពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ដើម្បីឲ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង មួយចំនួន។
នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦កញ្ញានេះ ដែលក្នុងសេចក្តីណែនាំនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមក ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្ដើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។
ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុង តំបន់ទី២ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

ដើម្បីឲ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖
១. សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
២. ត្រូវញែកសំរាម សំណល់រឹង ជា០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយ ឡែកពីគ្នា៖
-សំរាមសើម៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ
– សំរាមស្ងួត៖ ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប…ត្រូវដាក់ក្នុង
ថង់ពណ៌ស។
បញ្ជាក់ ៖ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ទាំង០២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ បងប្អូនប្រជាពលរដ្ឋ អាចរកទិញថង់ទាំង០២ពណ៍ខាងលើនេះ នៅតាមបណ្តាទីផ្សារនានា។ ៣. ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំ ជាមួយនឹងសំរាមសើម និងសំរាមស្ងួត។
បញ្ជាក់៖ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបាន ត្រឹមត្រូវ ក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ ថ្ងៃអាទិត្យ។ ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យ នឹងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១។ បើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការ តាមកំហុសជាក់ស្ដែង។
៤. ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។ មានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អាគារស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុង បុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ ធុងសំរាមដោយខ្លួនឯងជាចាំបាច់។
៥ក្រុមតម្រូវ៖
៦. ក្រុមលើកទឹកចិត្ត៖ មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារ
ក្រមួន…អាចមាន០២ប្រភេទ៖ ទី១. មានធុងសំរាមខ្លួនឯងស្រាប់ និងទី២. មានធុង សំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។
៧. ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ (ទីតាំងទុកដាក់ សំរាមនឹងត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង)។
៨. ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ និងតាមអាងស្ដុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។
៩ កម្មវិធីបញ្ចេញសំរាម សំណល់រឹង៖ សំរាមសើម – ខណ្ឌកណ្តាលរាជធានី ចំនួន០៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង ៩ដល់ម៉ោង ៥ ទៀបភ្លឺ ដូច្នេះ ម៉ោងបញ្ចេញសំរាមមាន៣ម៉ោង គឺ៦-៩យប់។ បញ្ចេញសំរាមខុសពី
ម៉ោងនេះ នឹងទទួលការផាកពិន័យ។ ខណ្ឌជាយរាជធានី ចំនួន០៩ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹង ប្រមូល និងដឹកជញ្ជូន ដូចខាងក្រោម៖
ផ្លូវជាតិ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់ ដូច្នេះ ការបញ្ចេញ សំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង ៩យប់ ផ្លូវធំ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬ ពេលយប់ វេលា ម៉ោង ៩)ផ្លូវរណប៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃ/១ម្ដង (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក_ឬ ពេលយប់ វេលាម៉ោង ៩)
បញ្ចាក់៖ ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ សំរាម សំណល់វឹងស្ងួត៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ២ដង/១សប្ដាហ៍ គឺនៅប្រមូលតាមការជាក់ស្តែង។
រៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ។ ១០. ក្នុងករណ៏ខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ (ពេលថ្ងៃត្រឹមម៉ោង ៨ព្រឹក និងពេលយប់ ត្រឹមម៉ោង ៩យប់) ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនេះមកទុក គ្មានសណ្តាប់ធ្នាប់ឡើយ។
១១. ចំពោះសំណល់ដើមឈើ និងមែកឈើ ត្រូវទុកដាក់ដោយឡែកឱ្យបានត្រឹមត្រូវ រួចធ្វើការទំនាក់ទំនង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬកម្មវិធីទូរស័ព្ទដៃរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ (PPSWMA) ដើម្បីធ្វើការស្នើសុំប្រមូល និងដឹកជញ្ជូនចេញ។

១២. ចំពោះសំណល់សំណង់ អាចម៍ដី កំទេចថ្ម ខ្សាច់… ត្រូវទុកដាក់ដោយឡែកឱ្យបានត្រឹមត្រូវ រួចធ្វើការ ទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬកម្មវិធីទូរស័ព្ទដៃរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ (PPSWMA) ដើម្បីធ្វើការស្នើសុំប្រមូល និងដឹកជញ្ជូនចេញ។
១៣. ចំពោះសំណល់ជាគ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិក គ្រឿងអគ្គិសនី សំបកកង់ និងវត្ថុកែច្នៃឡើងវិញបាន ត្រូវទុកដាក់ដោយឡែកឱ្យបានត្រឹមត្រូវ រួចធ្វើការទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬកម្មវិធី ទូរស័ព្ទដៃរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ (PPSWMA) ដើម្បីធ្វើការ ស្នើសុំប្រមូល និងដឹកជញ្ជូនចេញ។
ក្នុងករណីមិនអនុវត្តតាមសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តវិធានការរដ្ឋបាល និងវិធានការនានាតាមការចាំបាច់ដទៃទៀត ដូចជា ការបិទការធ្វើអាជីវកម្មជាបណ្ដោះអាសន្ន…។ល។
ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមចំណែកក្នុងការពង្រីកវប្បធម៌ចូលរួម ក៏ដូចជាការរក្សាអនាម័យ បរិស្ថាន សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត និងត្រូវអនុវត្តសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សេចក្ដីណែនាំនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។២ ថ្ងៃរហស្ប Dorកត់ខែ ចបទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា