ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ ប្រាប់គណៈប្រតិភូបារាំង និងអាមេរិកថា ការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស ចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុន
ការលើកឡើងរបស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅឯកិច្ច “កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២” នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ឆ្លើយតបជាមួយការលើកឡើងរបស់គណៈប្រតិភូប្រទេសបារាំង និងសហរដ្ឋអាមេរិក នា។
បើតាមលោក អាន សុខខឿន ការរិះគន់ប្រទេសណាមួយ គឺជាសិទ្ធិរបស់គណៈប្រតិភូគ្រប់រូប តែទោះបីយ៉ាងនេះក្តី ដើម្បីអាចឱ្យមានភាពជឿជាក់បាន ការរិះគន់ត្រូវតែផ្អែកលើហេតុផលត្រឹមត្រូវមានតុល្យភាព មិនជ្រើសរើសតែមួយជ្រុង និងសមាមាត្រ។ លោកបានលើកជាសំណួរចំនួន៣ ទៅកាន់គណៈប្រតិភូ នៃប្រទេសទាំងពីរគឺ៖
ទី១, តើគណៈប្រតិភូទាំងពីរជឿជាក់ថា មតិលើកទ្បើងរបស់ខ្លួនមានហេតុផលត្រឹមត្រូវដែរឬទេ នៅពេលដែលគណៈប្រតិភូទាំងពីរធ្វើការចោទប្រកាន់ជាលក្ខណៈទូទៅ ដោយពុំបានលើកឡើងនូវទិន្នន័យជាអំណះអំណាងពាក់ព័ន្ធជាក់លាក់ណាមួយនោះ? ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅឆ្នាំ២០១៩ បានត្រួសត្រាយផ្លូវសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយទ្បើងវិញ ដល់អតីតអ្នកនយោបាយប្រឆាំង។ ជាលទ្ធផល អតីតអ្នកនយោបាយប្រឆាំងចំនួន២៦រូប បានទទួលការផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ ដោយក្នុងនោះពួកគាត់ជាច្រើនរូបបានរួមគ្នាបង្កើតគណបក្សនយោបាយចំនួន៦ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោត នាឆ្នាំខាងមុខ។ តើទាំងនេះគឺជាការរឹតត្បិតសិទ្ធិនយោបាយឬ?
ទីពីរ, តើគណៈប្រតិភូទាំងពីរប្រាកដហើយថា បទអន្តរាគមន៍របស់ខ្លួន មានតុល្យភាព និងមិនជ្រើសរើសតែមួយជ្រុង នៅពេលគណៈប្រតិភូទាំងពីរមិនបានលើកឡើងសូម្បីតែមួយម៉ាត់ អំពីវោហារសព្ទប្រជាប្រិយប្រកបដោយគ្រោះថ្នាក់ របស់បុគ្គលប្រឆាំងមួយចំនួន ដែលប្រើវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានមិនពិតនិងផែនទីក្លែងក្លាយ ជេរប្រមាថមិនរើសមុខ បង្កាច់បង្ខូច ញុះញង់ឱ្យមានការរើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ថែមទាំងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយការជ្រើសតាំងរបស់ប្រជាជន ខណៈសកម្មភាពដូចគ្នាទាំងអស់នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសលោកខាងលិចនិងសហភាពអឺរ៉ុប? លោក សម រង្ស៊ី ដែលជានិមិត្តរូបប្រជាធិបតេយ្យរបស់គណៈប្រតិភូទាំងពីរ បានត្រូវអតីតអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទ្បើងថ្លែងថ្កោលទោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះផ្ទាល់ កាលពីឆ្នាំ២០១៩ ចំពោះការប្រើប្រាស់សម្ដីបរិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងអុជអាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ទីបី, តើគណៈប្រតិភូទាំងពីរជឿថា សេចក្តីថ្លែងការណ៍របស់ខ្លួនមានភាពសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឱ្យសំខាន់លើសលប់ជាងសិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានម្ហូបអាហារ ការអប់រំ និងការអភិវឌ្ឍ? តើគណៈប្រតិភូទាំងពីរកំពុងគោរពតាមសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់ថា សិទ្ធិមនុស្សទាំងអស់ត្រូវយកមកអនុវត្ត ដោយយុត្តិធម៌និងស្មើភាព ឈរលើមូលដ្ឋានតែមួយ និងមានសារៈសំខាន់ដូចគ្នាដែរឬទេ? តើកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ក្នុងវិស័យជាច្រើន ផ្តល់ជូនក្រុមងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិប្រឆាំងកូវីដ១៩ ដែលត្រូវបាននិងកំពុងអនុវត្តយ៉ាងឆាប់រហ័សជាមួយនឹងអត្រាសម្រេចបានគួរឱ្យកត់សម្គាល់ ជិត៧២%នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ព្រមទាំងការបើកសាលាឱ្យសិស្សចូលរៀនក្នុងថ្នាក់ផ្ទាល់ទ្បើងវិញ ដោយគោរពយ៉ាងម៉ត់ចត់តាមវិធានសុខាភិបាល ពុំមែនជាការគោរពសិទ្ធិមនុស្សឬយ៉ាងណា?
លោក អាន សុខខឿន អះអាងថា ការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស ចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឲ្យសោកស្តាយ ប្រទេសមួយដែលតាំងខ្លួនតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ថា បានផ្តន្ទាទោសមនុស្សជាង៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ និង២០១៩ ក្រោមបទចោទ “ប្រមាថមន្ត្រីសាធារណៈ” “ការចូលរួមជាមួយក្រុមដែលមានគោលបំណងប្រព្រឹត្តអំពើហិង្សា” និង “ការរៀបចំបាតុកម្ម ដែលពុំគោរពតាមលក្ខខណ្ឌជូនដំណឹងជាមុន“។
លោក អាន សុខខឿន បញ្ជាក់ថា ការលើកតម្កើងសិទ្ធិ និងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួន ឆ្ពោះទៅគោលដៅនោះ។ សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយមានស្តង់ដារពីរទ្បើយ ដូចដែលឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ នាពេលកន្លងមក ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវសុចរិតភាព និងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?