ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងបឹងទន្លេសាបឃុំផាតសណ្តាយ
កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ រស់ នៅ ក្នុង បឹងទន្លេសាប ក្នុង ឃុំ ផាត់សណ្តាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ពិធីសំណេះសំណាល ដោយការអញ្ជើញចូលរួម លោកជំទាវ លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងក្រុមការងារក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅ ក្នុង បរិបទការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំរុញឲ្យអាជ្ញាធរ មូលដ្ឋាន ប្រឹងប្រែង ដោះស្រាយ រាល់ បញ្ហា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឲ្យល្អប្រសើរឡើង។

លោកជំទាវបានកោតសរសើរដល់ថ្នាក់ដឹកនាំ ក្រុមការងារអាជ្ញាធរ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមបានល្អប្រសើ។

លោកជំទាវបាន ផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មីត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្សដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញនិងលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដោយមិនប្រកាន់និន្នាការនិយោបាយ ជាតិសាសន៍ ពណ៌សម្បូរនោះឡើយ។

ប្រជាពលរដ្ឋសំណូមពរសូមឲ្យក្រុមការងារជួយសាងសង់ផ្លូវដីសប្រវែង២៥គីឡូម៉ែត្រចេញពីឃុំកំពង់គោទៅឃុំផាត់សណ្តាយដើម្បីបងប្អូនងាយស្រួលធ្វើដំណើរនិងដឹកកសិផលផ្សេងៗនៅរដូវប្រាំង ក្នុង ឨកាសពិធី លោកជំទាវបានឧបត្ថម្ភថវិកានិងសម្ភារដល់ក្រុមការងារនិងបាននាំយកថវិកាគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃនៅវត្តសុវណ្ណជលសាហៅវត្តកំពង់ចម្លងផងដែរ៕
ដោយ ៖ ប៊ុន រដ្ឋា




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ