ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ព្រឹកនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី៦ ឆ្នាំ ដល់១២ឆ្នាំ និងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានភាពកូវីដ១៩ នៅកម្ពុជាផងដែរ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ១៥ ខែកញ្ញាថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលការចាក់បន្ថែមទៀតនេះ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គមឱ្យ កាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយ។
បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះដើម្បីឱ្យកុមារតូចៗអាចចូល រៀននៅសាលាឡើងវិញ។

គិតត្រឹមថ្ងៃទី ១៦ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសក្រុមដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ចាក់ដូសទី១ ជិត១០ លាននាក់ (៩ ៨០៥ ១០៩) និងអ្នកចាក់ដូសទី ២ ចំនួន ៨ ៧៦៧ ៧៤០ នាក់ ស្មើនឹង ៩៨.០៥% នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី ៣ បានជាង ៨ សែននាក់។

ចំណែកកុមារនិងយុវវ័យអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន ១ ៧២១ ៩២៤ នាក់ និង អ្នកចាក់ដូសទី២ ចំនួន ១ ២៣៦ ៥៩៤នាក់ ស្មើនឹង ៨៧.៥៤% នៃក្រុមគោលដៅសរុបជិត០២លាននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦ លាននាក់ ស្មើនឹង ៧២.០៤%៕
អត្ថបទៈ ណារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត