ព័ត៌មានជាតិ
រដ្ឋបាលរាជធានី-ខេត្ត នឹងមានមេធាវីប្រចាំពី២ ដល់៤រូប
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។ ប្រកាសនេះត្រូវបានចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីខែសីហា តែទើបត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ប្រកាសនេះមានគោលបំណង ដើម្បីលើកកម្ពស់ការគោរព និងពង្រឹងគោលការណ៍នីត្យានុកូលភាព នៃលិខិត បទដ្ឋានគតិយុត្ត និងសេចក្ដីសម្រេចនានា របស់រដ្ឋបាលរាជធានី-ខេត្ត និងធានាការពារផលប្រយោជន៍ស្របច្បាប់ របស់រដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្ដឹងទាមទារ បណ្ដឹងតវ៉ា ឬបណ្ដឹងផ្សេងទៀត ដោយកំណត់អំពីការរៀបចំ ឲ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។
តាមប្រកាសដដែល ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនីមួយៗ មានចំនួនចាប់ពី២ ទៅដល់៤រូប អាស្រ័យ ទៅតាមកត្តាប្រជាសាស្រ្ដ ភូមិសាស្រ្ដ ទំហំការងារ និងតម្រូវការសេវាផ្លូវច្បាប់ និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដូចបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធ ភ្ជាប់ជាមួយប្រកាសនេះ។ ក្រសួងមហាផ្ទៃ អាចធ្វើការកែសម្រួលចំនួន ក្រុមមេធាវីរដ្ឋបាលរាជធានី-ខេត្ត តាមការចាំបាច់។
លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសាទរ ចំពោះការចេញប្រកាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនេះ។ លោក បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «នេះជាជំហ៊ានបន្ទាប់មួយទៀត សម្រាប់សហភាតាមេធាវីយើង។ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចក្រឡាហោម ដែលបានផ្តល់កិត្តិយស ទំនុកចិត្ត និងឱកាសដល់មេធាវី»៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ