Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ៩ លានដូស បន្ថែមទៀត សម្រាប់ចាក់ដូសទី ៣

បានផុស

នៅ

កម្ពុជានឹងមានវ៉ាក់សាំងស៊ីណូវ៉ាក់សរុប ៩ លានដូសបន្ថែមទៀត នៅពេលឆាប់ៗខាងមុខ សម្រាប់ចាក់ដូសទី ៣ ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមកដល់ចំនួន ៦ លានដូសបន្ថែមទៀត នៅដំណាច់ខែកញ្ញានេះ គឺនៅថ្ងៃទី ២៤ នឹងមកដល់ ៣ លានដូស ហើយ​នៅថ្ងៃទី ២៦ ឬ ២៧ នឹងមកដល់ ៣ លានដូសទៀត ព្រមទាំងជំនួយរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធី​បើកយុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះថា វ៉ាក់សាំងទាំង ៦ លាននេះ គឺជាការបញ្ជាទិញ ពីប្រទេសចិន ហើយមិនទាន់រាប់បញ្ចូលវ៉ាក់សាំង​ចំនួន ៣ លានដូស ដែលចិនសម្រេចផ្ដល់ជំនួយមកកម្ពុជា សរុបនឹងមានដល់ ៩ លានដូស សម្រាប់ដូសទី ៣ ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃគ្រប់គ្រាន់សម្រាប់ចាក់ជូនកុមារ ហើយជាទម្លាប់សម្ដេចមិនដែលឲ្យកងទ័ពចូលធ្វើសង្គ្រាមដោយខ្វះគ្រាប់នោះទេ។  

បើតាមសម្តេចតេជោ ហ៊ុន សែន ការចាក់វ៉ាក់សាំងនៅកម្ពុជាយើង ត្រូវតែមានស្តង់ដារមួយច្បាស់លាស់ គឺប្រសិនបើមានដូសទី១ ដូសទី២ហើយ គឺត្រូវតែមានដូសទី៣ តែម្ដង។ 

សម្តេចបន្តថា ជំងឺកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់ថមថយទេ ហើយហាក់ដូចជាមានការកើនឡើងទៀតផង៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម