Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឲ្យគិតគូរអំពីទេសចរណ៍វ៉ាក់សាំង ហើយអ្នកទេសចរធ្វើចត្តាឡីស័កតែ ៧ ថ្ងៃប៉ុណ្ណោះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងទេស​ចរណ៍ គិតគូរការបើឲ្យមានទេសចរណ៍វ៉ាក់សាំង សម្រាប់អ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួច​រាល់។ ការផ្ដល់អនុសាសន៍នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអ​ញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធ​នាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម​១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកទេសចរណ៍ឡើងវិញ នឹងត្រូវធ្វើឡើងជា២ជំហាន ដែលជំហាន ទី១ គឺការបើកទេសចរណ៍ក្នុងស្រុក ដោយប្រជាពលរដ្ឋខ្មែរ ពិតជាមានតម្រូវការធ្វើដំណើរកម្សាន្ដ នាចុងសប្ដាហ៍។ ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអ្នកទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ អាចចូល​មក​កាន់ប្រទេសកម្ពុជា ហើយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។

ក្នុងរយៈពេល៧ថ្ងៃនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំង គ្រប់ដូសហើយនោះ មិនមែនស្នាក់នៅតែក្នុងសណ្ឋាគារ​ប៉ុណ្ណោះទេ តែអាចធ្វើដំណើរកម្សាន្តជាបណ្ដើរៗក្នុងតំបន់​ ដែលពួកគចុះចតបាន តាមការរៀបចំរបស់ក្រសួង ឬ​អាជ្ញាធរពាក់ព័ន្ធ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យគណៈរដ្ឋមន្ត្រី ក៏ដូចជាក្រសួងទេស​ចរណ៍ គិតគូអំពីបញ្ហា៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម