Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាដែលត្រូវដោះស្រាយ គឺកូវីដ និងសង្គមសេដ្ឋកិច្ច ហើយគ្មានការចរចានោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា បញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើ​នា​ពេលនេះ គឺដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ច ហើយមិនមានការចរចាណា​មួយ​ ជាមួយនឹងក្រុមឧទ្ធាមក្រៅច្បាប់នោះទេ។

ការគូសបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអ​ញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម​១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២​០​​២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាដែលកម្ពុជា ត្រូវដោះស្រាយនាពេលនេះ គឺបញ្ហានៃការរាត​ត្បាត​ជំងឺ​​កូវីដ-១៩ និងដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ច ដើម្បីឈានទៅដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដឆ្នាំ២០២៣ខាងមុខ។

សម្ដេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ជាថ្មីថា គ្មានការចរចាជាមួយពួកឧទ្ទាមក្រៅច្បាប់ និងក្រុមដែលល្មើស​ច្បាប់នោះទេ។ បញ្ហារបស់ក្រុមទាំងនោះ ត្រូវដោះស្រាយជាមួយតុលាការ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម