Connect with us

ព័ត៌មានជាតិ

សភាពការណ៍ថ្មីបំផុត៖មេរោគលើកនេះ​ធ្ងន់ធ្ងរ ជាងសង្គ្រាមទល់ដែន ១៥ថ្ងៃទៀតដឹងចាញ់ឈ្នះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពីក្រុងសៀមរាប ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមការ​Live ថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងវិបត្តិ២៨វិច្ឆិកាមាន​ សរុបមនុស្ស១៤នាក់រកឃើញឆ្លង ក្រោយពី​មនុស្ស​ចំនួន៣,៣៣២មកពី៧ខេត្តបានស្ម័គ្រតេស្ត។

មេរោគលើកនេះ​ធ្ងន់ធ្ងរ សង្គ្រាមនេះធំជាងសង្គ្រាមទល់ដែន

«តែយើងមានថ្នាំខ្លាំងសម្រាប់ទប់ទល់ហើយ» នេះជាប្រសាសន៍អះអាងរបស់សម្រេចតេជោនៅខេត្ត​សៀមរាបព្រឹកថ្ងៃចន្ទ ដោយបន្ថែមសង្កត់ធ្ងន់ថា ​តែព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គួរតែអាចបញ្ចប់ឆាប់ៗដោយស្មារតី​ចូលរួមរបស់ប្រជាពលរដ្ឋ។

សម្តេច​រៀបចំសេនាធិការ​ដោយមាន​ក្រសួងសុខាភិបាលជាអ្នកនាំមុខ និង​សម្រេចចិត្ត​ភ្លាមៗ​ដោយរាជរដ្ឋាភិបាល។ កម្ពុជាកំពុង​ចាត់វិធានការណ៍​យ៉ាងរហ័ស​ផ្តល់ថវិកាភ្លាមៗ តាំងពីយប់មិញជួយសុខភាពពលរដ្ឋតាមខេត្តក្រុងណា ដែលមិនបានចេញក្រៅ និងត្រូវធ្វើចត្តាឡីស័ក។

រាល់ការទាមទារលុយកាក់ពិនិត្យសំណាករកកូវីដនិងព្យាបាលត្រូវបានហាមឃាត់

ករណីនេះ​សម្តេចតេជោ ប្រកាសយកសណ្ឋាគារផ្កាយ៥ ៥០០បន្ទប់ទុកឱ្យអ្នកធ្វើចត្តាឡីស័កដោយ​ រដ្ឋចេញលុយទាំងអស់សម្រាប់ពលរដ្ឋក្រីក្រ។ មួយវិញទៀត​អ្នកក្រីក្រ និងទទួលបានប្រាក់ផ្ញើទៅទំនុកបម្រុងគ្រួសារទៀត​២០០០០រៀលក្នុងមួយថ្ងៃ ព្រោះត្រូវផ្អាកការរកស៊ីខានចិញ្ខឹមប្រពន្ធកូន។

បុគ្គលិក​សុខាភិបាល​និងទទួលបានប្រាក់ប្រមាណជា៣០ដុល្លារអាមេរិកក្នុងកាតាព្វកិច្ច​សង្គ្រោះ​អ្នកជំងឺកូវីដជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចត្តាឡីស័ក្រក្រោមបន្ទុករដ្ឋាភិបាល

អាជ្ញាធរកម្ពុជា បានប្រកាសគាំទ្របណ្តា​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨​វិច្ឆិកា ដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯង ទៅស្នាក់ចត្តាឡីស័កឯសណ្ឋាគារសុខាភ្នំពេញដោយរដ្ឋាភិបាលរ៉ាប់រង។

មនុស្សជាង៣ពាន់នាក់មកហើយ ​ត្រូវបានគេដឹងថាបាន ស្ម័គ្រធ្វើតេស្តកាលពីម្សិល ស្របពេល​ក្រសួងអប់រំ បានសម្រេចចិត្ត​នារាត្រីថ្ងៃអាទិត្យ​ បិទសាលារៀននានាសារជាថ្មី២សប្តាហ៍ និងបញ្ចប់ឆ្នាំសិក្សាសម្រាប់គ្រឹះស្ថានរដ្ឋនៅព្រឹកនេះ ដោយគ្រោងថា បើកបវេសនកាលថ្មី​នាថ្ងៃទី ១១ខែមករា ឆ្នាំ២០២១វិញ ។

សម្រាប់អ្នកពាក់ព័ន្ធដែលផ្ទាល់ដែល​ស្នើសុំធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា អាចទំនាក់ទំនងលេខទូរស័ព្ទ៖១៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ០៧៧ ៦៣ ៧៧៧៧២៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ០១១៨៤៨ ៦៨៧៣៖ លោក គឹម ណារ៉ែន អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ០១២ ៧០៧ ០៧១៕សូមកម្ពុជារួចផុតគ្រោះលើកនេះ!

លទ្ធផលតេស្តឥស្សរជននយោបាយគឺអវិជ្ជមាន

សម្តេចក្រឡាហោម លោក កើត​ រិទ្ធ លោក សាយ សំអាល់ លើកទី១គឺ «អវិជ្ជមាន»

ក្រសួងអប់រំ បញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងផ្អាកសាលាឯកជន

នៅយប់មិញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ទាន់មួយ បញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងគ្រោងបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ចំណែក​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានមធ្យមសិក្សារៀងៗខ្លួនក្រោមវិធានការសុវត្ថិភាពណែនាំរបស់ក្រសួងសុខាភិបាល។

រាល់សិស្សថ្នាក់ទី១២ នៅបន្តរៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ខែធ្ន ឆ្នាំ២០២០៕

កម្ពុជាថ្មី សូមជូនពរ ឥស្សរជននិងពលរដ្ឋកម្ពុជា ទូទាំងប្រទេស សុខភាពល្អ និងចៀសផុតបានពីគ្រោះលើកនេះ។

ចម្រើន​តារា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម