ព័ត៌មានជាតិ
បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក្រសួងការងារអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយត្រូវមានប្រាក់ឈ្នួលរយៈពេល៣ថ្ងៃគឺថ្ងៃទី៥, ៦,៧ ខែតុលា ឆ្នាំ២០២១។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែកញ្ញានេះថា ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសអាចពិភាក្សាជាមួយតំណាងកម្មករយោជិតរៀបចំ ឬផ្លាស់ប្ដូរការឈប់សម្រាកនេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីការព្រមព្រៀងគ្នាពីកម្មករនិយោជិត។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងរស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការបស់រោងចក្រសហកាសនោះ ម្ចាស់ ឬនាយករោងចកសហគ្រាសត្រូវរៀបចំបែងចែកកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នាហើយរក្សាទុកបញ្ជីបែងចែកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្លៃធ្វើការធម្មតាៗ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសេចក្តីណែរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការការពារការចម្លងកូវីដ១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាលនានា។
លោករដ្ឋមន្ត្រីបានណែនាំថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬយករោងចក្រសហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុត្តសេចក្តីជូនដំណឹងនេះបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ។
គួរបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង