ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ នៅមាត់ព្រែកចុងអូរឈើទាល
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើពិធីសែនព្រេនក្រុងពាលីបើកការដ្ឋានសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) មួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ពិធីនេះដែរ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ លោកឧកញ៉ា ម្ចាស់សណ្ឋាគារ ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ (PS3) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ សាង សង់លើផ្ទៃដីជាងមួយហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនពីរ ដែលបានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ក្នុងនោះមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ ទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវចម្រុះក្នុងសមុទ្រ ។


ទន្ទឹមនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏មានគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ បង្កើនសោភ័ណភាព បរិស្ថានល្អស្អាត៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ