ព័ត៌មានជាតិ
សម្តេចតេជោ៖ តំណាងរាស្រ្តម្នាក់រើជំងឺឡើងវិញ ក្រោយព្យាបាលជាសះស្បើយ
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ពីករណីតំណាងរាស្ត្រម្នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ 3 វិច្ឆិកា បន្ទាប់ពីព្យាបាលជាសះស្បើយ ឥឡូវស្ថានភាពជំងឺបានរើឡើងវិញតម្រូវឲ្យនាំយកទៅព្យាបាលជាថ្មី។
ជាមួយគ្នានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅក្រុងសៀមរាបនាព្រឹកនេះ សម្ដេចក៏បានចេញបទបញ្ជាណែនាំដល់គ្រប់បណ្ដាខេត្តទាំងអស់ឲ្យពិនិត្យមើលនិងរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ដល់ជូនប្រជាពលរដ្ឋដែលគ្មានកន្លែងធ្វើចត្តឡីស័ក។
សម្តេចក៏បានចេញបទបញ្ជាឲ្យបិទឆ្នាំសិក្សា 2019 -2020 ចាប់ពីថ្ងៃនេះតទៅ។ ការបើកបវេសនកាលឆ្នាំសិក្សា2020 -2021 អាចធ្វើឡើងនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ ហើយរាជរដ្ឋាភិបាលនឹងពិនិត្យសភាពការណ៍ជាក់ស្តែងតើមានភាពអនុគ្រោះអាចបើកបានឬទេ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត