ព័ត៌មានជាតិ
កូវីដ-១៩ ឆ្លងចូល វត្តព្រះពន្លា ក្រុងសិរីសោភ័ណ រកឃើញព្រះសង្ឃ ១៥អង្គ និងក្មេងវត្តម្នាក់ វិជ្ជមាន
វីរុសកូវីដ-១៩ បានឆ្លងរាលដាលចូលដល់ក្នុវត្ត ព្រះពន្លា ដែលស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ លទ្ធផលយកសំណាកធ្វើតេស្តរហ័យបានរកឃើញអ្នកជំងឺកូវីដ-១៩ មាន ព្រះសង្ឃ ចៅអធិការ គ្រូសូត្រ ភិក្ខុ សាមណេរ នេន ចំនួន ១៥អង្គ ព្រមទាំងក្មេងវត្តម្នាក់។ នេះបើតាមការអះអាងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ។


ចំណែក អាចារ្យវត្ត និងមន្ត្រីសង្ឃ បានឱ្យដឹងថា ការឆ្លងកូវីដ-១៩ ចូលក្នុងវត្តនេះ កើតឡើងតែប៉ុន្មានថ្ងៃមុនរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចូលមកដល់ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា តើប្រភពនៃការឆ្លងកូវីដ ចូលវត្តនៅក្នុង ក្រុងសិរីសោភ័ណ នេះ បានឆ្លងពីប្រភពណាមកទេ។


នៅថ្ងៃទី១៦ ខែកញ្ញា នេះ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកអភិបាលក្រុង ក៏បានទៅពិនិត្យដំណើរ ការយកសំណាក និងសួរសុខទុក្ខ ព្រះសង្ឃ អាចារ្យ គណៈកម្មការ តាជី យាយជី ក្មេងវត្ត និង ពុទ្ធបរិស័ទផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត