ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ សម្រាប់ខេត្តប៉ៃលិន
នៅបរិវេណមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារការឆ្លងរីករាលដាលមេរោគជំងឺកូវី19 ជូនដល់កុមារ ដែលមានអាយុចាប់ពី៦ ឆ្នាំរហូតដល់១២ឆ្នាំ ។

លោកស្រី បាន ស្រមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នៅក្នុងអង្គពិធីថា ការចាក់វ៉ាក់សាំង ដូសទី១ សម្រាប់កុមារ គឺជាការគិតគូរយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មកលើកុមារដែលមានអាយុចាប់ពី៦ឆ្នាំរហូតដល់១២ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យមានការបើកសាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ ១២ឆ្នាំរហូតដល់១៨ឆ្នាំ បានកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាឲ្យដំណើរការទូទាំងប្រទេស។

អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា បើទោះបីជាសិស្សានុសិស្ស ឬកុមារតូចៗ ដែលបានទទួលការចាក់វ៉ាក់សាំងនឹងត្រូវបានចូលរៀននៅសាលាសាជាថ្មី ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ ៣កុំ៣ការពារ របស់សម្ដេចតេជោហ៊ុនសែនដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាកុល ឬជេលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋក៏ដូចជាមាតាបិតា អាណាព្យាបាល បានសំដែងនូវសេចក្តីត្រេកអរឥតឧបមាដោយ បានឃើញកូនជាទីស្រឡាញ់របស់គាត់បានទទួលវ៉ាក់សាំងការពារការឆ្លងមេរោគ covid-19 និងសប្បាយចិត្តជាខ្លាំងខណ:ពេលដែលកូនៗរបស់ពួកគាត់បានចូលរៀនសារឡើងវិញបន្ទាប់ពីបិទសាលាមួយរយះកន្លងមក និងសង្ឃឹមថាមេរោគដ៏សាហាវនេះ និងរលាយឆាប់ៗនៅពេលខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុ៦ឆ្នាំដល់អាយុ១២ឆ្នាំ មានចំនួន៤ទីតាំងក្នុងខេត្តប៉ៃលិន គឺមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពភ្នំព្រាល និងមណ្ឌលសុខភាពផ្សារព្រំ ដែលមានការចាប់ផ្តើមយុទ្ធនាការចាក់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ និងពេលរសៀលម៉ោង២ រហូតដល់ម៉ោង៥ ល្ងាចផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ







-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង