ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា មានបណ្ឌិតអ្នកវិភាគម្នាក់ ត្រូវតុលាការចេញដីកាឲ្យចាប់ខ្លួន
បណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបឲ្យដឹងថា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង៦ចំណុច ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។
មានប្រសាសន៍ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានបណ្ឌិតមួយរូប នៅពេលសម្ដេចលើកឡើង ពីការពឹងចិនរឿងវ៉ាក់សាំង បែរជាគេនិយាយថា «ពាក្យហ្នឹងត្រូវ តែមិនត្រូវនិយាយ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ជាបណ្ឌិតឡប់ ឬយ៉ាងណា ពាក្យនឹងត្រូវតែមិនហ៊ាននិយាយ បើដូច្នេះថ្ងៃក្រោយ កុំទារសិទ្ធិទទួលបានព័ត៌មាន។ ៦ចំណុច លក្ខខណ្ឌ នៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេស និងការលើកទឹកចិត្តបង្កើត បើហ៊ានបង្កើត គឺត្រូវតែគុកហើយ។ នៅប្រទេសគេមិនមែនត្រឹមតែគុកគេ ដែលហៅថា ចលនាឧទ្ទាមនេះ គេបាញ់ទៀតផង នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ។ សូមបញ្ជាក់ឲ្យច្បាស់ រឿងក្របខណ្ឌបក្សផ្សេង ឬចលនាប្រដាប់អាវុធផ្សេង គេចង់ធ្វើតាមបែបនៅភូមា មានចលនាប្រដាប់អាវុធ មានអង្គការចាត់តាំងនយោបាយ មានចលនាយោធា រឿងអីដែលយើងមិនត្រូវប្រើ»។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា កន្លងមករឿងចលនាប្រដាប់អាវុធ មកចាប់សម្តេច អ្នកដឹកនាំមិនទាន់រួចខ្លួនទេ ហើយនេះគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំវិភាគជ្រុលហួស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនដកចេញចាត់ទុកថា ជាបទល្មើសជាក់ស្ដែង ម៉ោង១២យប់ ក៏ត្រូវតែចាប់ដែរ។ កុំថា ហ៊ុន សែន ផ្ដាច់ការ តែនេះគឺជារបៀបគ្រប់គ្រងរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ការលើកឡើងលក្ខខណ្ឌ៦ចំណុច ដែលពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសខុសច្បាប់នោះ គឺតុលាការបានចេញដីកា ឲ្យចាប់ខ្លួនបណ្ឌិតអ្នកវិភាគម្នាក់ហើយ។ តែយ៉ាងណាសម្ដេចតេជោនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា បណ្ឌិតអ្នកវិភាគនោះឈ្មោះអ្វីនោះទេ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត