ព័ត៌មានជាតិ
សាលារៀន នៅខេត្តកោះកុង បើកទ្វារ ឱ្យសិស្សចូលរៀន នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ
លោកស្រីអភិបាលខេត្តកោះកុង បានសម្រេចអនុញ្ញាតកំណត់យកថ្ងៃទី ២០ ខែកញ្ញា ខាងមុខជាថ្ងៃដែលសាលារៀនរដ្ឋ និងឯកជនបើកទ្វារទទួលសិស្សចូលរៀនឡើងវិញ ខណៈទីតាំងគ្រឹះស្ថានសិក្សាទាំងនោះមានហានិភ័យទាបចំពោះការឆ្លងជំងឺកូវីដ១៩។

តាមរយៈលិខិតមួយច្បាប់ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជូនដំណឹងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សអំពីបើកសាលារៀនឡើងវិញនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ។
ការប្រកាសបើកសាលារៀនសម្រាប់សិស្សថ្នាក់មធ្យមសិក្សានេះ ធ្វើឡើងក្រោយការពិនិត្យ និងវាយតម្លៃពីតំបន់ហានិភ័យទាបក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់លើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុំ។

លោកស្រីអភិបាលខេត្ត ក៏បញ្ជាក់ដែរថា សម្រាប់វិទ្យាល័យចំនួន៣ មានដូចជា៖វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង វិទ្យាល័យចាំយាម និងវិទ្យាល័យប៉ាក់ខ្លង នឹងត្រូវបើកទ្វារសាលារៀននៅថ្ងៃទី២៧ ខែកញ្ញា។
ដំណើរការបើកសាលរៀនអោយសិស្សចូលសិក្សាថ្នាក់នាំខេត្តកោះកុង ជំរុញឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបន្តអនុវត្តវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនកម្រិត SOP។

បញ្ហាបើកសាលារៀននេះដែរ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានថ្លែងឱ្យដឹងដែរថា សាលារៀន ដែលនឹងត្រូវបើកដំណើរការឡើងវិញ មានជិត២០០សាលារៀន ទាំងកម្រិតបឋមសិក្សា និងវិទ្យាល័យ។
លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្ថែមទៀតថា មុននឹងខេត្តសម្រេចអនុញ្ញតបែបនេះ គឺក្រុមការងារជំនាញ ធ្វើតេស្តរហ័សស្វែងរកវីវុសកូវីដ១៩ទៅកាន់សិស្ស៥.៥៦២នាក់ និងលោកគ្រូអ្នកគ្រូ៣៦៦នាក់ ស្រី១៣២នាក់ផងដែរ យោងតាមទៅអ្វីដែលជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

ស្របពេលដែលដំណើរការបង្រៀនក្នុងសាលារៀន ករណីមានការផ្ទុះជំងឺកូវីដប្រការណាមួយនឹងត្រូវបិទផ្អាកឡើងវិញជាពុំខាន ដើម្បីធានាសុវត្ថិភាពដល់សិស្ស និងលោកគ្រូអ្នកគ្រូ។
ជាក់ស្តែងនៅស្រុកស្រែអំបិល បើកទទួលសិស្សតែកម្រិតមធ្យមសិក្សាប៉ុណ្ណោះ ថ្នាក់បឋមសិក្សាមិនអាចដំណើរទេ ខណៈមានការឆ្លងជំងឺកូវីដ១៩ជាថ្មីប៉ុន្មានចុងក្រោយ។
ចំណែកឯលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ក្រុមការងារសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមក្បួនវេជ្ជសាស្រ្តតាមថ្នាក់រៀនអស់ហើយ ជៀសជាងបន្សល់ទុកមេរោគបណ្តាឱ្យអាចឆ្លងទៅកាន់សិស្ស ត្បិតពួកគេបានចាក់វ៉ាក់សាំងដូសទី២គ្រប់គ្នាក៏ដោយ៕
អត្ថបទៈ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ