ព័ត៌មានជាតិ
ក្រសួងអប់រំ និងសាលាក្រុងភ្នំពេញប្តេជ្ញាបន្តលើកកម្ពស់សុខភាពនិងសុវត្ថិភាពសិស្សរួមទាំងបុគ្គលិកអប់រំ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំនិងរដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្តល់អាទិភាពលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំស្របនឹងការបន្តពង្រឹងការអនុវត្តវិធានការណ៍ចាំបាច់ឱ្យរឹតតែមានប្រសិទ្ធភាព។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីមានឆ្លងជំងឺកូវីដ១៩ក្នុងថ្នាក់រៀនចំនួន១៥ថ្នាក់ នៅតាមសាលាចំនួន៥នៅភ្នំពេញ បណ្តាលឱ្យផ្អាកដំណើរការបណ្តោះអាសន្នរយៈពេល១៤ថ្ងៃនិងយកអ្នកនាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះថា « ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបពត៌មានជូនមហាជននាពេលខាងមុខក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួល និងតម្រង់ទិសរៀបចំការរៀននិងបង្រៀនតាមបណ្តុំអោយបានកាន់តែប្រសើរ។
ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អាទិភាពលើការលើកកម្ពស់សុខភាពនិងសុវត្ថិភាព សិស្សានុសិស្ស និងបុគ្គលិកអប់រំស្របនឹងការបន្តពង្រឹងការអនុវត្តវិធានការណ៍ចាំបាច់អោយរឹតតែមានប្រសិទ្ធភាព»។
លោកបានបន្តថា ក្នុងនោះក្រសួងនៅតែបន្តអនុវត្តដោយយោងតាមស្មារតីលិខិតលេខ៥០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
លោកបានបន្តទៀតថា យោងតាមលិខិតដដែលនោះ ក្រសួងអប់រំ យុវជននិងកីឡា បានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននូវវិធានការ៧ចំណុច ដែលចំណុចទី១ស្ដីពីការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាដើម្បីធ្វើការសម្រេចចិត្តផ្អាកផ្នែកណាមួយនៃការរៀនតាមបណ្ដុំជាបណ្ដោះអាសន្ន ករណីមានការរាតត្បាតជំងឺឆ្លង ឬករណីមានប្រធានស័ក្ក និងត្រូវជូនដំណឹងដល់អ្នកពាក់ព័ន្ធដើម្បីលើកវិធានការអន្តរាគមន៍បន្ទាន់។
ជាមួយគ្នានេះដែរ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវរៀបចំផែនការធ្វើតេស្តរហ័សតាមបែបជម្រើសដោយចៃដន្យដែលមានលក្ខណៈជាវដ្ត និងសមស្របនឹងហានិភ័យស្ថាប័ន ឬអង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើអ្នកសិក្សា និងបុគ្គលិកអប់រំ ចំនួនយ៉ាងតិច៥% ទៅ១០%នៃបុគ្គលិកអប់រំក្នុងស្ថាប័ន ឬអង្គភាព(ដោយក្នុងសំណាកនីមួយៗត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា)។
ផែនការនេះ គួរធានាថាបុគ្គលិកអប់រំទាំងអស់ដែលមានវត្តមាននៅបរិវេណស្ថាប័ន ឬអង្គភាពទទួលបានការធ្វើតេស្តហ័សជាប្រចាំ(យ៉ាងតិច១ដងក្នុងចន្លោះ១ទៅ២សប្ដាហ៍ កំណត់បុគ្គលិកដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកដែលមានការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកផ្សេងទៀត ឬមនុស្សក្រៅស្ថាប័នឬអង្គភាពច្រើនរួចធ្វើតេស្តរហ័សឱ្យញឹកញាប់លើបុគ្គលទាំងនោះ។ ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះជំងឺកូវីដ-១៩ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីង-១៩។

ក្នុងករណីមានលទ្ធផលតស្ដរហ័សវិជ្ជមានលើបុគ្គលដែលត្រូវបានចាត់ទុកថាជាបុគ្គលមានហានិភ័យ សា្ថប័ននោះត្រូវដាក់បុគ្គលនោះនៅដោយឡែកនិងស្នើឱ្យមានការធ្វើតេស្តPCRបញ្ជាក់មុននឹងបញ្ជូនបុគ្គលនោះទៅព្យាបាលហើយ អាជ្ញាធរមានសមត្ថកិច្ចអាចផ្ដល់ការសម្របសម្រួលកិច្ចសហការនិងគាំទ្រទាំងធនធាន ឧបករណ៍សម្ភារនិងបច្ចេកទេស ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៧កញ្ញានេះបានឱ្យដឹងថាថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។ ២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាកថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤.វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។

ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតាប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀតនិងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀនឡើយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?