ព័ត៌មានជាតិ
ដោះលែងម្ចាស់ដំបងដែកវាយក្បាលបុរសអូស្ត្រាលីបែកឈាម
លោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចដោះលែងជនដៃដល់ឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ៥៦ E0ផ្លូវលេខ១០៩ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ អោយមានសេរីភាពវិញ បន្ទាប់ពីនគរបាលបញ្ជូនមកតុលាការ ។
ជនរងគ្រោះក្នុងរឿងក្ដីហិង្សានេះ ឈ្មោះ MiChael Anthony Davitt ជនជាតិអូស្ត្រាលី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់ផ្ទះលេខ៥៦អឺឌឺ ផ្លូវលេខ១០៩ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្តែងលើជនសង្ស័យឈ្មោះ ចាន់ រីវង្ស នៅកន្លែងលក់ និងប្តូរប្រេងម៉ាស៊ីន ដោយជនសង្ស័យ និងជនរងគ្រោះបានប្រើអំពើហិង្សា វាយទៅវាយមក បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បែកក្បាលត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
វត្ថុតាងនិងសម្ភារៈដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យមាន ដែកទាញបិតទ្វារផ្ទះ១ ដែលជាមធ្យោបាយរបស់ជនសង្ស័យប្រើប្រាស់វាយលើជនរងគ្រោះ ។

សមត្ថកិច្ចបន្តថា ដើមចមបណ្តាលឲ្យកើតមានអំពើហិង្សានោះ ផ្តើមចេញពីជនរងគ្រោះមានផ្ទះនៅខាងលើ ហើយតែងតែយករថយន្តទៅចតមុខកន្លែងលក់ដូររបស់ជនសង្ស័យ ជាហេតុធ្វើប៉ះពាល់ដល់មុខរបរអ្នករកស៊ី ទើបបានជាមានការឈ្លោះទាស់ទែងគ្នា ។ មានពេលខ្លះជនរងគ្រោះជាជនជាតិអូស្ត្រាលី បានយកសត្វឆ្កែទៅកាន់ឈរមុខកន្លែងគេលក់ដូរ ព្រមទាំងធ្វើកាយវិការដូចគេបាញ់ កាំភ្លើងដាក់ជនសង្ស័យរបៀបឌឺដង ធ្វើឲ្យជនសង្ស័យមានពេលខ្លះពិបាកនឹងទ្រាំដែរ ។ ទាំងអស់នោះជាទង្វើ និងសកម្មភាពដែលជនរងគ្រោះ និងជនសង្ស័យបង្ហាញពីការរស់នៅជិតខាងមិនចេះយោគយល់ ឬអធ្យាស្រ័យគ្នា ទើបកើតមានជាអំពើហិង្សា ហើយទីបំផុតបានត្រឹមតែ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះទៅដេកគុកអស់៤៨ម៉ោងសិន មុននឹងតុលាការដោះលែងអោយមានសេរីភាពវិញ ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?