Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​យក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​៤​សង្កាត់​ នៅ​ខណ្ឌមានជ័យ​រក​ឃើញ​មនុស្ស​២​នាក់​ឆ្លង​កូ​វីដ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ យោងតាម​របាយការណ៍រ​បស់​សាលាខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ថ្ងៃទី​១៦​ខែកញ្ញា​ចាប់ពី​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ រហូតដល់​ម៉ោង​៧​យប់​ ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​បាន​ចុះ​ទៅ​យក​សំណាក​ពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ចំនួន​៤​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា នៅ​ថ្ងៃទី​១៦​ម្សិលមិញ​នេះ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​បាន​ចុះ​ទៅ​យក​សំណាក​ពី​ប្រជាពលរដ្ឋ​ចំនួន​៤​សង្កាត់​ស្ថិត​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ហ៊ុន សែន ចាក់​អង្រែ​ក្រោម​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​២០០៤​នាក់​ក្នុងនោះ​មាន​ស្រី​១២០០​នាក់​ រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២​នាក់​គឺ​ស្រី​ម្នាក់​ប្រុស​ម្នាក់​។

លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​បាន​បញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ដែល​បាន​ទៅ​មើល​សំណាក​ចំនួន​១០៨០​នាក់​ គឺ​មាន​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ​ហើយ​អ្នក​ឆ្លង​ទាំងពីរ​នាក់​ត្រូវ​បាន​ដឹកយក​ទៅ​ព្យាបាល​ភ្លាមៗ​ផងដែរ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម