ព័ត៌មានជាតិ
ក្លឹបកំសាន្តមួយ ត្រូវបានអគ្គិភ័យបំផ្លាញជាលើកទី២អស់ទាំងស្រុង
កណ្តាល ៖ អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្តដ៏ធំមួយជាលើកទី២ បណ្តាលឲ្យខូចខាតទាំងតែម្តងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលក្លឹបនេះមានទីតាំងនៅតាមបណ្តោយផ្លូវ ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ជិតច្រកផ្លូវចូលរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។

ក្លឹបកម្សាន្តខាងលើមានយីហោ ជី ឌី ក្លឹប ( D.CLUB ) ដែលមាន ម្ចាស់ឈ្មោះ ឌី ហើយថា ក្លឹបនេះគ្មានច្បាប់អនុញ្ញាតទេ។
កាលពីអំឡុងជាង២ឆ្នាំមុន ក្លឹបកំសាន្តនេះបានរងការបំផ្លាញ ដោយអគ្គីភ័យម្តងមកហើយបណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរង របួសម្នាក់ ដែលកាលនោះក្លឹបនេះមានយីហោឈ្មោះ ឌី ក្លឹបD.CLUB ហើយត្រូវបានមន្ត្រីមូលដ្ឋានទាំងអស់ អះអាងថា គ្មានច្បាប់អនុញ្ញាតទេ ហើយក៏មិនឲ្យស្គាល់ឈ្មោះដែរ ដោយសារ តែម្ចាស់ក្លឹបនេះ អាងខ្នងខ្សែស្រឡាយកូនលោកធំម្នាក់។

ក្រោយមកម្ចាស់ក្លឹបនេះទោះបីបង្កឲ្យមានមនុស្សស្លាប់និងរបួស យ៉ាងណាក៏មិនត្រូវបានច្បាប់ហ៊ានផ្តន្ទាទោសគាត់ដែរ ហើយក៏ នៅតែមកបើកឡើងវិញដដែលយ៉ាងគឃ្លើន ដោយគ្រាន់តែប្តូរ ឈ្មោះ ក្លឹប នេះពី ឌីក្លឹប (D.CLUB)មកជា ជីឌី ក្លឹប (J.D.CLUB)វិញ ប៉ុណ្ណោះ រហូតមកដល់ថ្ងៃកើតហេតុមហន្តរាយអគ្គីភ័យជា លើកទី២ នេះទៀត។

លោក វរសេនីយ៍ឯក ដួង តេង អធិការនគរបាល ស្រុកពញាឮ បានឲ្យដឹងថា ករណីអគ្គិភ័យជាលើកទី២នេះពុំបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់មនុស្សទេ តែបានបង្កឲ្យខូចខាតទីតាំងក្លឹបនេះទាំងស្រុងតែម្តងដែលមានទំហំប្រវែង២៧ម៉ែត្រ គុណនិង៥២ម៉ែត្រ ហើយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង៕
ដោយ ៖ ប៊ុនសឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ