Connect with us

ព័ត៌មានជាតិ

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង បានចេញ​សេចក្តីសម្រេច​បិទ​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ស្ថិតក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីសម្រេច​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ស្ថិត​ក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រយៈពេល​០៨​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ នា​ថ្ងៃទី​១៨ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១»។

អាជីវករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្តល់​វត្ត​វិភាគ​សំណាក​ដល់​មន្ត្រី​សុខាភិបាល ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​នឹង​ក្រុមការងារ​ស្រាវជ្រាវ​តាមដាន​បុគ្គល​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩​ខេត្ត ក្នុងការ​ផ្តល់ព័ត៌មាន​ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត ដើម្បី​យក​វត្ថុ​វិភាគ​សំណាក​ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម