Connect with us

ព័ត៌មានជាតិ

បុគ្គលិក-កម្មករ ដឹកជញ្ជូន​ ទទួលបាន​ ការចាក់វ៉ាក់សាំង​ដូសទី៣ ថ្ងៃនេះ

បានផុស

នៅ

អនុគណៈកម្មការចំពោះកិច្ចចាក់វាំក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងចាប់ផ្ដើម “យុទ្ធនាការចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ” ជូនដល់បុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ នៅថ្ងៃទី ១៨ ខែកញ្ញា នៅតាមទីតាំងចាក់វ៉ាក់សាំងចំនួន ៤១ សំដៅបង្កើតឱ្យបាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ” ទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឱ្យបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួសរាន់មកទទួលវាំកំសាំង ដួសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់។

ឯកសារត្រូវភ្ជាប់មកជាមួយរួមមាន៖

– ប័ណ្ណចាក់វាំក់សាំងកូវីដ-១៩
– ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក-កម្មករ ឬ លិខិតផ្សេងៗដែលបញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វាក់សាំងនាពេលកន្លងមក
– ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវាំកំសាំងដូសជំរុញ ឬ ដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល ០៤ (បូន) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វាំកំសាំងដូសទី១៕

អានពិស្ដារទីតាំងចាក់វ៉ាក់សាំង៖

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម