ព័ត៌មានជាតិ
ខេត្តពីរឆ្ងាយពីគ្នាជាង ៥០០ គីឡូម៉ែត្រគ្មានសេសសល់ប្រាសាទទាល់តែសោះ
ខេត្តមណ្ឌលគីរី និងប៉ៃលិននៅឆ្ងាយពីគ្នាជាង ៥០០ គីឡូម៉ែត្រ មិនមានសេសសល់សំណង់ប្រាសាទបុរាណនោះទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមន្ទីរវប្បធម៌ខេត្តទាំងពីរប្រាប់ដល់កម្ពុជាថ្មី។
លោកព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ខេត្តប៉ៃលិនបានឲ្យដឹងថា ខេត្តជាអតីតសមរភូមិប្រទាញប្រទង់គ្នាចុងក្រោយនេះគ្មានសំណង់ប្រាសាទបុរាណនៅសេសសល់នោះទេ។

ខេត្តប៉ៃលិនមានតែរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត គឺជាបេះដូងរបស់ខេត្ត។ លោកថា ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ដែលជានិមិត្តរូបនៃខេត្តប៉ៃលិន។ អ្នកដំណើរ និងពលរដ្ឋដែលចេញចូលខេត្តប៉ៃលិន តែងតែឡើងមកទស្សនាភ្នំយ៉ាត ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ នៅជិតវត្តរតនសោភ័ណហៅវត្តកោងកាង។

នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាតឬហៅវត្តភ្នំយ៉ាត ដែលមានសំណង់បុរាណ សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូចធំ អាស្រមលោកយាយយ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារកំពស់ ២១ម៉ែត្រ សំណង់ប្រាសាទ ៨ ទិស ព្រះសិអាមេតី អាស្រមព្រះគោព្រះកែវ ជាដើម។ នៅជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាតធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទម្ងន់ជាង ៣៣តោន។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន មានភ្ញៀវទេសចរ តែងតែចូលមកអុជធូប បួងសួងសុំសេចក្តីសុខពីលោកយាយយ៉ាតដោយមានជំនឿមានបារមីស័ក្ដិសិទ្ធិ។
ចំណែកខេត្តមណ្ឌលគិរី ដែលមានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីខេត្តប៉ៃលិន ក៏គ្មានសំណង់ប្រាសាទបុរាណនៅសេសសល់នោះដែរ។
លោក សី ទូច ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគីរីបានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុអាចមកពីខេត្តនេះនៅឆ្ងាយពីរាជធានីជាទីគង់នៅរបស់ព្រះមហាក្សត្រកាលពីជំនាន់មុន ទើបគ្មានការសាងសង់សំណង់ប្រាសាទបុរាណណាមួយ។

លោកបានលើកឡើងពីភូមិសាស្រ្តខេត្តមណ្ឌលគិរីជាតំបន់ភ្នំ មានផ្ទៃដីធំទូលាយតែមានប្រជាជនតិចរស់នៅ ហើយភាគច្រើនជាជនជាតិភាគតិច។ វប្បធម៌របស់ជនជាតិភាគតិច ជាអត្តសញ្ញាណរបស់ខេត្តភាគឦសាននេះ។
ទាក់ទងជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរីលោកសី ទូច បញ្ជាក់ថា មាន ១០ ជនជាតិរស់នៅ ហើយជនជាតិព្នងមានចំនួនច្រើនជាងគេ ក្រៅពីនោះមានជនជាតិ ព្រៅ ទំពួន គ្រឹងជាដើម។
លោកប្រធានមន្ទីរមន្ទីរវប្បធម៌ខេត្តក៏ឲ្យដឹងបន្ថែមទៀតថា កន្លងទៅមន្រ្តីជំនាញរបស់មន្ទីរ បានចុះស្រាវជ្រាវចងក្រងទិន្នន័យ ពាក់ព័ន្ធវប្បធម៌ជនជាតិដើមភាគតិចបាន ៧ ជនជាតិ បង្ហាញពីជីវភាពរស់នៅ ទំនៀមទម្លាប់ប្រពៃណី រួមទាំងបានចុះពីម្ហូបរបស់ជនជាតិបានជិត ២០ មុខដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា