ព័ត៌មានជាតិ
ស្រុកបាទី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ
រដ្ឋបាលស្រុកបាទីបានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅទូទាំងស្រុកបាទី ខេត្តតាកែវ ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២នេះ នឹងអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបន្តបន្ទាប់ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ដោយធ្វើការចាប់ពីម៉ោង០៧និង៣០នាទីព្រឹក ដល់ម៉ោង១១និង៣០នាទី និងពេលរសៀលចាប់ពី១៣និង០០នាទី ដល់១៦និង០០នាទី។
ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏សូមឲ្យអាណាព្យាបាល របស់កុមារដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណ ដើម្បីធានាអះអាង។
បើតាមការញ្ជាក់របស់រដ្ឋបាលស្រុក ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនកុមារនេះ គឺធ្វើនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងវិទ្យាល័ឈើទាលជ្រំ
អត្ថបទ៖ សុខុម



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល