Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដក្នុងការដ្ឋានសាងសង់ទំនប់ទឹកដូនទ្រី ធ្វើសំណាកកម្មករជាង ៤០០ នាក់ វិជ្ជមានជាង ៣០ នាក់

បានផុស

នៅ

អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា ជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងការដ្ឋានសាងសង់ប្រព័ន្ធធារាស្រ្តទំនប់ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានកម្មករខ្មែរ និងបរទេស ជាង៤០០នាក់ធ្វើការនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរី មានប្រសាសន៍ឱ្យដឹងថា មកទល់ពេលនេះក្រុម គ្រូពេទ្យបានយកសំណាកលើកម្មករក្នុងកាដ្ឋាននេះបានចំនួន ៤០១ នាក់ ដែលក្នុងនោះរកឃើញមាន វិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន៩នាក់ និងជនជាតិបរទេស ដែលមានជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន​២៥នាក់។ 

លោកស្រីបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុក មោងឬស្សី ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានខាងលើផ្ទាល់តែម្តង ដែលមានគ្រូពេទ្យ បរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃដើម្បីតាមដាន និងផ្តល់យោបល់។

ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ និងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋាន​សាង​សង់​ទំនប់ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតិអោយចេញទៅណានោះទេ។

លោកស្រី ប៊ិន បូឡែនបានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ១៩នៅកាដ្ឋានសំណង់ទំនប់ទឹកដ៏ធំមួយនេះ បានកើតឡើងតាំងពីថ្ងៃទី០៩ខែកញ្ញាមក ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះបានទិញតេស្តរហ័ស សម្រាប់ធ្វើតេស្តដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង។

ហើយក្រោយពីកម្មករនៅទីនេះមានអាការមិនស្រួល ក៏សង្ស័យទើបតេស្ត សំណាកមើលទើបដឹងថា មានវិជ្ជមានកូវីដ១៩ ក៏បានរាយការណ៍មកអាជ្ញាធរនិង មន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែម រហូតដល់រកឃើញមាន ឆ្លងជាបន្តបន្ទាប់។ 

ចំណែកមូលហេតុ នៃការចម្លងអាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែដឹងថាមានបុគ្គលិក ទីនេះឡើង មកក្រុងបាត់ដំបង ញឹកញាប់ដែរ៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៧ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៧ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម