ព័ត៌មានជាតិ
ស.ស.យ.ក នឹងផ្សព្វផ្សាយវិធានការ ៣កុំ៣ការពារតាមទីវត្តអារាមទូទាំងប្រទេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ
គណៈកម្មការអប់រំ យុវជនកីឡា ធម្មការកិច្ចការសាសនាវប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា នឹងផ្សព្វផ្សាយវិធានការ ៣កុំ៣ការពារ នៅតាមទីវត្តអារាមនានា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ការផ្សព្វផ្សាយនេះ ធ្វើឡើងតាមរយៈការផលិតផ្ទាំងបដាផ្សព្វផ្សាយ ក្រោមខ្លឹមសារចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងដើម្បីជំរុញឱ្យពុទ្ធបរិស័ទលោកតាលោកយាយព្រះសង្ឃ និងប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ សំដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។
ផ្ទាំងបដាអប់រំផ្សព្វផ្សាយនេះ ត្រូវបានប្រគល់ជូនគណៈកម្មការទី៧នៃរដ្ឋសភា និងស.ស.យ.ក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមប្រគល់-ទទួលដោយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា និងលោក ខៀវ ភារិទ្ធ លេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ដែលគ្រោង នឹងចងនៅតាមបណ្តាវត្តអារាមនានា នៅទូទាំងប្រទេស តាមរយៈក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា មុនថ្ងៃកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ បានលើកឡើងថា«យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានអនុញ្ញាតឱ្យប្រារព្វតាមប្រពៃណីជាតិ បន្ទាប់ពីកម្ពុជាសម្រេចបានអត្រាការចាក់វាក់សាំងកូវីដ-១៩ខ្ពស់គួរជាទីមោទន។ យ៉ាងណាក៏សូមឱ្យបងប្អូនទាំងអស់រីករាយដោយប្រកាន់ខ្ជាប់នូវ៣ការពារជានិច្ចដើម្បីសុខសុវត្ថិភាព ហើយយើងខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចប្រារព្វពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩នេះ។»
លោក ខៀវ ភារិទ្ធ លេខាធិការ តំណាងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្ជ្រាបសារអប់រំ និងក្រើនរំឭកដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។
លោកបានបន្ថែមថា «កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការរួមចំណែកដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ តែក៏ជាបុណ្យកុសលដ៏ថ្លៃថ្លាមួយផងដែរ។»
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡាកម្ពុជាកន្លងមក បានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្តល់ជំនួយបន្ទាន់ស្បៀង១០,០០០កញ្ចប់សម្រាប់ចែកជូនដល់កម្មករកម្មការិនីរោងចក្រ ដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទខ្ទប់អំឡុងដើមខែឧសភា ឆ្នាំ២០២១ និងបេសកកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត
ក៏ដូចជាការចូលរួមអប់រំ ផ្សព្វផ្សាយនូវវិធានការ ៣កុំ ៣ការពារជាផ្ទាំងផ្សព្វផ្សាយមាននៅទីសាធារណៈនានារួចមកហើយ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល